អន្តជាតិ៖ ក្រុមហ៊ុនអចលនទ្រព្យដែលជំពាក់បំណុលច្រើនជាងគេបំផុតក្នុងពិភពលោក Evergrande Group ដែលជំពាក់ រហូតទៅដល់300 ពាន់លានដុល្លារគឺ2 ភាគរយនៃ GDP ។
Evaergrande Group គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំជាងគេទីពីរនៅក្នុងប្រទេសចិន។ Evergrande ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1997 ដោយលោក Hui Ka Yan។ អស់ជាច្រើនទស្សវត្សមកហើយវិស័យអចលនទ្រព្យបានដើរតួនាទីយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសចិន ។Evergrande Group បានធ្វើអោយសេដ្ឋកិច្ចនៅក្នុងប្រទេសចិនមានការធ្លាក់ចុះយ៉ាងខ្លាំង លោក ហ៊ុយ កាយ៉ាន គាត់បានចាប់ផ្តើមសាងសង់គម្រោងគ្រប់ប្រភេទនៅក្វាងចូវជាមួយនឹងគម្រោងជាង 1,000 នៅក្នុងទីក្រុងនិងជាង 200 នៅទូទាំងប្រទេសចិនដីគោក។
ដោយសារការអភិវឌ្ឍន៍រាប់ពាន់គម្រោងនេះត្រូវការដើមទុនយ៉ាងច្រើនសន្ធឹកសន្ធាបប៉ុន្តែធានាគារ របស់ចិនបានរឹតបណ្ដឹងល័ក្ខខណ្ឌនៅការផ្ដល់កម្ចីទៅដល់អ្នកអភិវឌ្ឍន៍ធ្វើអោយមានផលប៉ះពាន់ទៅដល់ដំណើរការសាងសង់នៃគម្រោងនានារបស់ក្រុមហ៊ុន Evergrande។
ភាគច្រើនមិនអាចបំពេញតម្រូវការនោះបានទេ ពួកគេបានបាត់បង់សិទ្ធិទទួលបានឥណទាន វាបានផ្លាស់ប្តូរផ្នត់គំនិតរបស់អ្នកឱ្យខ្ចីក្នុងប្រទេសចិនកុំឱ្យខ្ចីច្រើនពេកដល់ Evergrande និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យផ្សេងទៀត។
ទន្ទឹមនឹងនោះ រដ្ឋាភិបាលបានណែនាំដល់ធនាគារនានា ឱ្យផ្អាកការចេញប្រាក់កម្ចីទិញផ្ទះផងដែរ។ តើក្រុមហ៊ុននេះអាចសងប្រាក់កម្ចីដោយរបៀបណា? ដោយសារតែមហិច្ឆតានៃភាពលោភលន់របស់លោកហ៊ុយ កាយ៉ានលោកតែងតែធ្វើការបោះទុនទៅលើកន្លែងធំៗជាច្រើនដោយសារធ្វើបែបនេះលោកងាយស្រួលក្នុងការខ្ចីលុយពីធានាគារធំៗនៅក្នុងប្រទេសចិនបានច្រើន គាត់អាចធ្វើអ្វីបានគ្រប់យ៉ាងដរាបណាគាត់ខ្ចីលុយបានគ្រប់គ្រាន់។
ក្នុងឆ្នាំ 2017 គាត់ទទួលបានភាពល្បីល្បាញដោយឈានមុខក្នុងបញ្ជីអ្នកមានរបស់ប្រទេសចិន ដែលមានតម្លៃ 42.5 ពាន់លានដុល្លារ។អ្នកដែលបានជួបគាត់និយាយថាគាត់ជាមនុស្សមានមន្តស្នេហ៍ខ្លាំងណាស់ ជាអ្នកលក់មិនធម្មតា។គាត់ចូលចិត្តជួលមនុស្សមកពីសាកលវិទ្យាល័យលំដាប់កំពូលនៅភាគខាងលិចឱ្យធ្វើជាលេខាផ្ទាល់ខ្លួនរបស់គាត់ ដើម្បីឱ្យគាត់មើលទៅដូចជាចៅហ្វាយនាយខាងលិច គាត់ក៏ពូកែខាងបណ្តុះទំនាក់ទំនងនយោបាយផងដែរ។ គាត់បានបណ្តុះទំនាក់ទំនងដ៏ល្អជាមួយ Joseph Lau ដែលជាមហាសេដ្ឋីហុងកុងដ៏ល្បីល្បាញ ដែលក្រុមហ៊ុនរបស់គាត់មានការវិនិយោគជាច្រើននៅក្នុង Evergrande ។ គាត់ក៏ជាផ្នែកមួយនៃគណៈប្រតិភូនៅពេលដែលលោក Xi Jinping បានធ្វើទស្សនកិច្ចនៅចក្រភពអង់គ្លេសក្នុងឆ្នាំ 2015 ការចូលរួមជាគណៈប្រតិភូមិនមែនកើតឡើងដោយចៃដន្យទេគឺបានមកពីការខិតខំក្នុងការទំនាក់ទំនងនយោបាយរបស់គាត់ផងដែល។
ក្នុងឆ្នាំ 2015 នៅពេលដែលក្រុមបាល់ទាត់របស់គាត់ Guangzhou Evergrande បានឈ្នះពានរង្វាន់ Asia Premiership គាត់បានអញ្ជើញព្រះអង្គម្ចាស់ Andrewអ្នកឧកញ៉ានៃយ៉ក និងលោកJack Ma ទៅសណ្ឋាគាររបស់គាត់ដើម្បីចូលរួមអមអរសាទរដល់ក្រុមកីឡារបស់គាត់ផងដែល។ Alibaba ក៏មានភាគហ៊ុន 50% នៅក្នុងក្លឹបបាល់ទាត់នេះផងដែរ។
Evergrande បានបែងចែកមូលនិធិទៅតំបន់ផ្សេងទៀត ដែលនាំឱ្យគម្រោងត្រូវជាប់គាំង ដែលបានធ្វើឱ្យអ្នកទិញផ្ទះទាំងនោះខឹងសម្បារ។ក្រុមហ៊ុនផ្ដល់សេវាកម្មសាងសង់អាផាតមិន បានដកខ្លួនចេញទាំងស្រុងដែលជាហេតុធ្វើអោយអាផាតមិន សាងសង់មានភាពយឺតយ៉ាវ។
ម្ចាស់បំណុលនៅឯនាយសមុទ្របានផ្ដល់ $20ពាន់លានដុល្លារ ចូលទៅក្នុងក្រុមហ៊ុននេះដោយផ្អែកលើមូលដ្ឋានដែលមនុស្សគ្រប់គ្នាជឿថារដ្ឋាភិបាលចិននឹងមិនអនុញ្ញាតឱ្យវិស័យអចលនទ្រព្យរបស់ខ្លួនធ្លាក់ចុះទេ នឹងមិនអនុញ្ញាតឱ្យវិស័យសំណង់របស់ខ្លួនធ្លាក់ចុះនោះដែរ។
ការរឹតបណ្តឹងនៃល័ក្ខខណ្ឌប្រាក់កម្ចីសម្រាប់អ្នកអភិវឌ្ឍន៍ខាងវិស័យអចលនទ្រព្យធ្វើអោយក្រុមហ៊ុន Evergrande មានផលលំបាកទ្វេដងក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធឡើងវិញដើម្បីសងបំណុល ក្នុងករណីដែលក្រុមហ៊ុន Evergrande មិនអាចសងបំណុលតាមកាលបរិច្ឆេទកំណត់របស់ម្ចាស់បំណុល អាចធ្វើអោយក្រុមហ៊ុន Evergrande ដួលរលំក៍ធ្វើអោយសេដ្ឋកិច្ចរបស់ប្រទេសចិនធ្លាក់ចុះផងដែល៕
ដោយៈ ក្រុមការងារ LNN