Alynana Media Cambodia
Icon Collap
clinic narit

រយៈពេល ២ឆ្នាំ ក្រុមហ៊ុនរថយន្តអគ្គិសនី Evergrande ខាតបង់ជិត ១០ពាន់លានដុល្លារ

Media LNN | Jul 27, 2023
រយៈពេល ២ឆ្នាំ ក្រុមហ៊ុនរថយន្តអគ្គិសនី Evergrande ខាតបង់ជិត ១០ពាន់លានដុល្លារ
Clinic narith

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី China Evergrande New Energy Vehicle Group បានរាយការណ៍ពីការខាតបង់​សម្រាប់ឆ្នាំ ២០២១ និង ២០២២ ដែលមានរហូតដល់ ៧១,១២ពាន់លានយ៉ន់ ឬប្រមាណ ៩,៩៥ពាន់លានដុល្លារ។967aec83ef58ffa0e49454cf0734c788-123

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា ក្រុមហ៊ុន NEV ទទួល​រង​ព្យុះភ្លៀងខ្លាំង បន្ទាប់ពីក្រុមហ៊ុនមេ China Evergrande ផុងខ្លួនក្នុង​រណ្ដៅ​បំណុល​កាលពីពាក់​កណ្ដាល​ឆ្នាំ ២០២១ ខណៈ​ពួកគេ​ធ្លាប់​ទាំង​ព្រមាន​កាលពីខែមីនាថា ក្រុមហ៊ុន​អាចបិទទ្វារ បើសិន​មិនទទួលបាន​មូលនិធិ​គ្រប់គ្រាន់។

11-4.2e16d0ba.fill-960x540-10

ប្រភពដដែលបន្ថែមថា កាលពីឆ្នាំ ២០២១ ក្រុមហ៊ុនមួយនេះ​រងការខាតបង់ ៥៦,២៧ពាន់លាន​យ៉ន់ ហើយបន្តខាតបង់​ដល់ឆ្នាំ ២០២២ ដែលមាន​ប្រមាណ ១៤,៨៥ពាន់លានយ៉ន់ ខណៈ​កាលពីឆ្នាំ ២០២០ ពួកគេខាតតែជាង ៧ពាន់លានយ៉ន់​ប៉ុណ្ណោះ។សូមជម្រាបដែរថា ការខាតបង់ដ៏ធំនេះ អាចធ្វើឲ្យគម្រោងកែប្រែក្រុមហ៊ុន China Evergrande ពី​ក្រុមហ៊ុន​អចលនទ្រព្យ ទៅជា​ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី មានការជាប់គាំង ដ្បិត​កាលពីចុងឆ្នាំ ២០២១ ប្រធានក្រុមហ៊ុន Hui Ka Yan ធ្លាប់​សន្យាថា នឹងបង្វែរ​ទិសដៅ​ពី​វិស័យ​អចលនទ្រព្យ មកប្រឡូក​ក្នុង​វិស័យ​រថយន្តអគ្គិសនី​ ត្រឹមរយៈពេល ១០ឆ្នាំ៕