កាលពីពេលថ្មីៗកន្លងទៅប្រទេសវៀតណាមបានសម្រេចចេញគោលការណ៍ថ្មីសម្រាប់ប្រទេសចំនួន ១៣ អាចធ្វើការស្នើសុំ eVisa ដើម្បីចូលទៅលេងប្រទេសខ្លួនបានដល់ ៩០ថ្ងៃសម្រាប់ប្រទេសចំនួន ៨០ ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។ ហើយសម្រាប់ការស្នើសុំ eVisa នេះភ្ញៀវទេសចរណ៍អាចស្នើសុំបានតាមប្រព័ន្ធអនឡាញបាន។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express បានឱ្យដឹងថា ចាប់ពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៣ នេះតទៅប្រទេសចំនួន ភ្ញៀវទេសចរណ៍ទាំងអស់អាចស្នើ eVisa មកលេងវៀតណាមបានចំនួន ៩០ ថ្ងៃ ប្រទេស ១៤ នេះប៉ុណ្ណោះ ដែលអាចនឹងទទួលបានការបន្តការស្នាក់នៅបន្ថែមចាប់ពី ១៥ ទៅ ៤៥ថ្ងៃពីប្រទេសវៀតណាមរួមមាន ៖ ប្រទេសអាល្លឺម៉ង់ បារាំង អ៊ីតាលី អេស្ប៉ាញ ចក្រភពអង់គ្លេស អៀរឡង់ខាងជើង រុស្ស៊ី ជប៉ុន កូរ៉េខាងត្បូង ដាណឺម៉ាក ស៊ុយអែត ន័រវេស ហ្វាំងឡង់ និងបេឡារុស្ស អាចចូលមកស្នាក់នៅប្រទេសវៀតណាមបានរយៈពេលដល់ ៤៥ ថ្ងៃ គ្រប់ប្រភេទលិខិតឆ្លងដែនទាំងអស់។
គូសបញ្ជាក់ផងដែរថា មូលហេតុវៀតណាមចេញគោលការណ៍ថ្មីនេះគឺការផ្លាស់ប្តូរនេះមានគោលបំណងដើម្បីជួយទាក់ទាញទេសចរណ៍ ការវិនិយោគ កិច្ចសហប្រតិបត្តិការអាជីវកម្ម ពីបណ្តាលប្រទេសដទៃមកវៀតណាមកាន់តែច្រើនបន្ថែមទៀត៕