Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ប្រទេសសិង្ហបុរី នឹងទិញយន្ដហោះចម្បាំង F-35B ចំនួន ៨គ្រឿងបន្ថែម ពីសហរដ្ឋអាមេរិក

Admin Alynana | Feb 25, 2023
ប្រទេសសិង្ហបុរី នឹងទិញយន្ដហោះចម្បាំង F-35B ចំនួន ៨គ្រឿងបន្ថែម ពីសហរដ្ឋអាមេរិក
Clinic narith

(សិង្ហបុរី)៖ កងទ័ពអាកាសនៃប្រទេសសិង្ហបុរី នឹងបញ្ជាទិញយន្ដហោះចម្បាំង F-35B ចំនួន៨គ្រឿងពីសហរដ្ឋអាមេរិក ដែលនេះនឹងធ្វើឱ្យចំនួនកងកម្លាំង យន្ដហោះចម្បាំងជំនាន់ទី៥ដ៏ទំនើបនេះរបស់សិង្ហបុរី កើនដល់ ១២គ្រឿង។ នេះបើតាមការដកស្រង់ចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣។

ថ្លែងនៅចំពោះមុខសភាជាតិ កាលពីថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ រដ្ឋមន្ត្រីការពារជាតិសិង្ហបុរី លោក អឹង អ៉ីង ហិន (Ng Eng Hen) បានឱ្យដឹងថាសិង្ហបុរីអាចនឹង ទទួលបានយន្ដហោះចម្បាំង F-35B ចំនួន៨គ្រឿងខាងលើពីក្រុមហ៊ុនផលិតអាវុធអាមេរិក Lockheed Martin នៅដំណាច់ទសវត្សរ៍នេះ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៩ សិង្ហបុរីបានប្រកាសពីការបញ្ជាទិញយន្ដហោះចម្បាំង F-35B ចំនួន៤គ្រឿងដំបូង ដែលអាចនឹងត្រូវប្រគល់ឱ្យនៅឆ្នាំ២០២៦ ហើយបើតាមសេចក្ដីប្រកាសព័ត៌មានមួយរបស់រដ្ឋាភិបាលអាមេរិក យន្ដហោះចម្បាំងទាំង៤គ្រឿងនេះមានតម្លៃប្រហែល ២.៧៥ពាន់លានដុល្លារ៕