កម្មវិធី Mozilla Firefox ឬហៅជាសាមញ្ញថា Firefox ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតប្រកាសបញ្ចប់ការគាំទ្រកំណែចាស់ៗ រហូតដល់កំណែ macOS Mojave សម្រាប់កុំព្យូទ័រលើតុ និងកុំព្យូទ័រយួរដៃរបស់ Apple ទាំងអស់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Apple Insider នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣។
យោងតាមខ្លឹមសារចេញផ្សាយបានឱ្យដឹងថា អ្នកប្រើប្រាស់កំណែ macOS Mojave 10.14 ឡើងលើនឹងមិនត្រូវបានអនុញ្ញាតឱ្យធ្វើបច្ចុប្បន្នភាពទៅ Version 115 បច្ចុប្បន្ននេះនោះទេ ពោលគឺ macOS 10.12, 10.13 និង 10.14 នឹងត្រូវបានផ្ទេរទៅកាន់កំណែ ESR 115 របស់ Firefox ហើយចំពោះកំណែទាំងនេះនឹងបន្តទទួលបានបច្ចុប្បន្នភាពសុវត្ថិដល់ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។
តាមការបញ្ជាក់ពី Mozilla ដែលជាក្រុមហ៊ុនមេរបស់ Firefox បានឱ្យដឹងថា ក្រុមហ៊ុនគ្រោងដាក់ចេញ Firefox 116 នៅខែសីហា ឆ្នាំ២០២៣ខាងមុខនេះ។ ជាមួយនឹងកំណែចុងក្រោយនេះនឹងមានសម្រាប់តែអ្នកប្រើប្រាស់ដែលកំពុងដំណើរការ macOS Catalina 10.15 ឬថ្មីជាងនេះប៉ុណ្ណោះ៕