Alynana Media Cambodia
Icon Collap
clinic narit

សន្ទុះនៃការលក់ស្មាតហ្វូនដែលមានអេក្រង់បត់បាន (Foldable Phone) មានការកើនឡើងខ្លាំង ខណៈ Samsung នៅតែបន្តកាន់តំណែងលេខ១

Media LNN | Feb 23, 2024
សន្ទុះនៃការលក់ស្មាតហ្វូនដែលមានអេក្រង់បត់បាន (Foldable Phone) មានការកើនឡើងខ្លាំង ខណៈ Samsung នៅតែបន្តកាន់តំណែងលេខ១
Clinic narith

 

(បរទេស)៖ យោងតាមរបាយការណ៍ចុងក្រោយរបស់ស្ថាប័ន TrendForce បានបង្ហាញឱ្យដឹងថា ទូរស័ព្ទដែលមានអេក្រង់អាចបត់បាន ត្រូវបានលក់នៅលើទីផ្សារចំនួន ១៥,៩លានគ្រឿងកាលពីឆ្នាំ២០២៣។ ផ្នែកលើតួលេខនេះ បានបញ្ជាក់ឱ្យឃើញថា វាបានកើនឡើងប្រមាណ ២៥% បើធៀបទៅឆ្នាំ២០២២។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Arena នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។

ស្ថាប័នខាងលើបានក៏បានបង្ហាញបន្ថែមទៀតថា ទូរស័ព្ទដែលមានអេក្រង់បត់ (Foldable Phone) បានជួយជំរុញកំណើននៃការលក់ទូរស័ព្ទនៅលើជុំវិញពិភពលោក ដោយស្មើនឹង ១,៤% នៃស្មាតហ្វូនដែលបានលក់។

Samsung បានបន្តភាពលេចធ្លោរបស់ខ្លួនក្នុងនាមជាអ្នកលក់ស្មាតហ្វូនដែលអាចបត់បានឈានមុខគេជាមួយនឹងចំណែកទីផ្សាររហូតដល់ ៦៦% ប៉ុន្តែតួលេខនេះបានធ្លាក់ចុះជាង ១៧% ពីតម្លៃ ឆ្នាំ ២០២២។ សម្រាប់ចំណែកទីផ្សារស្មាតហ្វូនអេក្រង់របស់ Samsung ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះមកត្រឹម ៦០% នៅឆ្នាំ ២០២៤។

ក្រុមហ៊ុន Huawei បានជាប់ចំណាត់ថ្នាក់លេខ ២ ជាមូយនឹងចំណែកទីផ្សារប្រមាណជា ១២% ដោយសារតម្រូវការដ៏ខ្លាំងនៅក្នុងទីផ្សារប្រទេសចិន។ TrendForce បានព្យាករណ៍ថា Huawei អាចនឹងដណ្តើមបាន ២០% នៃទីផ្សារដែលស្មាតហ្វូនដែលអាចបត់បាននៅឆ្នាំ ២០២៤។ Xiaomi គឺជាក្រុមហ៊ុន OEM នាំមុខគេទី៣ ទាក់ទងនឹងការនាំចេញស្មាតហ្វូនដែលអាចបត់បានជាមួយនឹងចំណែកទីផ្សារ ៥,៤% ។

នាពេលអនាគត TrendForce បានប៉ាន់ប្រមាណថា ការនាំចេញស្មាតហ្វូនដែលអាចបត់បាន ចំនួន ១៧,៧លាននៅក្នុង ២០២៤ ដែលកើនឡើង ១១%៕