(ចិន)៖ Foxconn Technology Group ជាក្រុមហ៊ុនផ្គត់ផ្គង់ធំបំផុតរបស់ Apple បានប្រកាសផ្អាកដំណើរការសង្វាក់ផលិត កម្មបណ្ដោះអាសន្ននៅក្នុងរោងចក្រធំៗចំនួនពីរនៅក្នុងភាគខាងកើតនៃទីក្រុង Kunshan បន្ទាប់ពីករណីថ្មីផ្ទុះឡើងជាថ្មីនៃ ជំងឺកូវីដ១៩។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២។
តាមការបញ្ជាក់ពីសារព័ត៌មានក្នុងស្រុក South China Morning Post បានឱ្យដឹងថា រាល់ ប្រតិបត្តិការនៅរោងចក្រទាំងនោះ ត្រូវបានផ្អាកចាប់តាំងពីថ្ងៃពុធសប្តាហ៍មុន ដោយបុគ្គលិកទាំងអស់ត្រូវបានបង្ខាំងនៅក្នុងអន្តេវាសិកដ្ឋាន ដែលចំណាត់ការនេះធ្វើឡើងដដើម្បីរក្សាសុវត្ថិភាព របស់ បុគ្គលិក។
រោងចក្រ Foxconn ទាំងពីរដែលត្រូវបានផ្អាកនេះ មានទីតាំងនៅ Dianfa និង Fuhong នៅភាគខាងជើងនៃ Kunshan ដែលវាជាទីតាំងផលិតកម្មដ៏ធំក្នុងចំណោមរោងចក្រធំៗទាំងបូន។
ការផ្ទុះឡើងជាថ្មីនៃជំងឺកូវីដ១៩នេះនៅក្នុងប្រទេសចិន បានធ្វើឱ្យសង្វាក់ផលិតកម្មគ្រឿងអេឡិចត្រូនិកជាច្រើនត្រូវបានផ្អាក ដំណើរការ ហើយវាក៏ជាផ្នែកមួយនៃផលប៉ះពាល់ដល់សង្វាក់ផលិតកម្មផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក ឬផលិតផលពាក់កណ្ដាល សម្រេចជាសកលផងដែរ៕