Alynana Media Cambodia
Icon Collap
clinic narit

ចិនប្រកាសមិនចូលរួមកិច្ចប្រជុំ G20 ដែលរៀបចំដោយឥណ្ឌា

Media LNN | May 26, 2023
ចិនប្រកាសមិនចូលរួមកិច្ចប្រជុំ G20 ដែលរៀបចំដោយឥណ្ឌា
Clinic narith

ប្រទេសឥណ្ឌាបានការពារការសម្រេចចិត្តរបស់ខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំក្រុមប្រទេសឧស្សាហកម្មជឿនលឿនទាំង២០ (G20) នៅលើដែនដីភ្នំហិមាល័យនៃដែនចាម្មូនិងកាស្មៀរ បើទោះបីជា មានការរិះគន់ពីក្រុមសិទ្ធិមនុស្ស និងការមិនចូលរួមកិច្ចប្រជុំពីសំណាក់ប្រទេសមួយចំនួន រួមទាំងប្រទេសចិនក៏ដោយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន CNN។គ្រោងរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍របស់ប្រទេសសមាជិកក្នុងក្រុម G20 នៅសប្តាហ៍នេះ។ ការធ្វើម្ចាស់ផ្ទះកិច្ចប្រជុំនេះត្រូវបានប្រទេសឥណ្ឌាផ្សព្វផ្សាយថាជាឱកាសបង្ហាញអំពីវប្បធម៌នៃតំបន់នេះ។ វាជាលើកដំបូងដែលកិច្ចប្រជុំកម្រិតអន្តរជាតិបែបនេះត្រូវប្រព្រឹត្តធ្វើឡើងនៅក្នុងតំបន់ជម្លោះដែលមានជនជាតិមូស្លីមភាគច្រើនរស់នៅ ចាប់តាំងពីប្រទេសឥណ្ឌាបានដកហូតឋានៈជារដ្ឋពាក់កណ្ដាលស្វ័យតពីតំបន់នេះ និងបានបំបែកអតីតរដ្ឋមួយនោះទៅជាដែនដីសហព័ន្ធចំនួនពីរកាលពីឆ្នាំ២០១៩។

ដែនដី ឡាដាក (Ladakh )ដែលពីមុនជាផ្នែកមួយនៃរដ្ឋកាស្មៀរ ត្រូវបានបំបែកចេញ ហើយក៏បានប្រែក្លាយទៅជាដែនដីមួយផ្សេងទៀត។ ឡាដាក ជាតំបន់ជម្លោះមួយនៅតាមខ្សែបន្ទាត់នៃការគ្រប់គ្រងជាក់ស្តែង ដែលជាព្រំខណ្ឌរវាងឥណ្ឌានិងចិន។ ប្រទេសទាំងពីរនៅតែទាមទារផ្នែកខ្លះនៃតំបន់នេះរៀងខ្លួន។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វេនប៊ីន (Wang Wenbin) បានឱ្យដឹងកាលពីថ្ងៃសុក្រថា ប្រទេសចិននឹងមិនចូលរួមកិច្ចប្រជុំនោះទេ ដោយលើកឡើងថា ខ្លួនប្រឆាំងចំពោះការរៀបចំកិច្ចប្រជុំ G20 ណាមួយនៅលើទឹកដីដែលមានជម្លោះ។

ប្រទេសផ្សេងទៀត រួមទាំងអារ៉ាប៊ីសាអូឌីត អេហ្ស៊ីប និងតួកគី ត្រូវបានគេរំពឹងថានឹងធ្វើពហិការកិច្ចប្រជុំនេះ។