Alynana Media Cambodia
Icon Collap
clinic narit

ចំណូល GDP Per Capita នៅកម្ពុជា រំពឹងងកើនឡើងដល់ជិត២ ០០០ ដុល្លារ ក្នុងឆ្នាំ២០២៣

Media LNN | Jun 23, 2023
ចំណូល GDP Per Capita នៅកម្ពុជា រំពឹងងកើនឡើងដល់ជិត២ ០០០ ដុល្លារ ក្នុងឆ្នាំ២០២៣
Clinic narith

ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានលើកឡើងថា ចំណូលសម្រាប់មនុស្សម្នាក់ ឬ GDP Per Capita នៅកម្ពុជា រំពឹងនឹងកើនដល់ ១ ៩៣២ ដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ នេះ កើនឡើងពី ១ ៧៨៤ ដុល្លារ ក្នុងឆ្នាំ២០២២ ដោយគាំទ្រដោយសេដ្ឋកិច្ចកម្ពុជា ស្ថិតនៅលើកំណើនល្អប្រសើរ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន លើកឡើងពីបច្ចុប្បន្នភាពនៃម៉ាក្រូសេដ្ឋកិច្ចចុងក្រោយរបស់ប្រទេសកម្ពុជា ក្នុងពិធីបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ ២៣ ប្រវែង ១៩.៨៣ គីឡូម៉ែត្រ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ថា ការអភិវឌ្ឍសម្រេចបានលើ​គ្រប់វិស័យ​ប្រកបដោយនិរន្តរភាព ​និងសមធម៌ ទាំងក្នុងទីក្រុង និងជនបទ ខណៈប្រជាជនទទួល​បានការអប់រំខ្ពស់ និងកម្រិតជីវភាពសមរម្យ ស្របពេលដែលអតិផរណាបានស្ថិតក្នុងកម្រិត​ដែលអាចគ្រប់គ្រងបាន។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី លើកឡើងថា កម្ពុជា បានងើបចេញពីវិបត្តិកូវិដ១៩ បានលឿនជាង​ប្រទេស​ផ្សេងទៀត​ជុំវិញពិភពលោក ដែលជាកត្តាជំរុញសេដ្ឋកិច្ចកម្ពុជាមានកំណើនល្អប្រសើរ។

កម្ពុជា ត្រូវបានគេរំពឹងថានឹងសម្រេចបាននូវកំណើន GDP ក្នុងរង្វង់ ៥,៦ភាគរយ នៅឆ្នាំ ២០២៣ កើនឡើងពី៥,២ភាគរយនៅឆ្នាំ ២០២៣ និង ៣ ​ភាគរយនៅឆ្នាំ២០២១ បន្ទាប់ពីធ្លាក់ចុះដល់ដក ៣,១ ភាគរយនៅឆ្នាំ២០២២។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន លើកឡើងថា៖ រាជរដ្ឋាភិបាល នៅតែកំណត់ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវថ្នល់ ស្ពានជាអាទិភាពខ្ពស់ ព្រោះថាវាដូចជាក្បាលរថភ្លើង​ដែលជំរុញកំណើនសេដ្ឋកិច្ច និងជាមធ្យោបាយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ​ប្រកបដោយប្រសិទ្ធភាព ព្រោះផ្លូវថ្នល់ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ច ៕