Alynana Media Cambodia
Icon Collap
clinic narit

តុលាការរុស្ស៊ីពិន័យ Google ក្នុងទំហំទឹកប្រាក់ប្រមាណជាង ៤៧លានដុល្លារក្រោមហេតុផលមិនព្រមបង់ការផាកពិន័យចាស់

Media LNN | Jun 29, 2023
តុលាការរុស្ស៊ីពិន័យ Google ក្នុងទំហំទឹកប្រាក់ប្រមាណជាង ៤៧លានដុល្លារក្រោមហេតុផលមិនព្រមបង់ការផាកពិន័យចាស់
Clinic narith

(បរទេស)៖ Google ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ Alphabet Inc កំពុងរងការផាកពិន័យបន្ថែមទៀតដោយតុលាការរុស្ស៊ីក្នុងទំហំទឹកប្រាក់ប្រមាណជាង ៤៧លានដុល្លារ ដែលគុណនឹងការផាកពិន័យពីមុនជាង ២ ដងជុំវិញការខកខានមិនព្រមបង់ការពិន័យចាស់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។

Google ត្រូវបានពិន័យជាប្រាក់ជាង ២៣លានដុល្លារដោយតុលាការរុស្ស៊ីកាលពីខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ។ ក្នុងនោះ ស្ថាប័នប្រតិបត្តិសហព័ន្ធ Federal Antimonopoly Service (FAS) រុស្ស៊ីបាននិយាយថា រឿងរ៉ាវនេះចេញមកពីកម្មវិធីចែករំលែកវីដេអូអនឡាញ YouTube របស់ Google ដែលបានប្រើប្រាស់វិធីសាស្រ្ត «មិនមានតម្លាភាព លំអៀង និងគ្មានភាពស្មោះត្រង់» ចំពោះ «ការផ្អាកគណនី បិទគណនី និងមាតិការបស់អ្នកប្រើប្រាស់រុស្ស៊ី»។ ក្នុងអំឡុងពេលនោះ YouTube បានបិទប្រព័ន្ធផ្សព្វផ្សាយដែលផ្តល់មូនិធិដោយរដ្ឋរុស្ស៊ីទូទាំងពិភពលោក ន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។

តាមការបញ្ជាក់របស់ FAS បានឱ្យដឹង ថាការផាកពិន័យពីមុនដែលខ្លួនដាក់លើ Google ត្រូវបានដំឡើងពីរដងដោយសារតែការមិនព្រមបង់ប្រាក់ទៅរុស្ស៊ី។ ហើយ Google នឹងមានរយៈពេល ៦០ថ្ងៃក្នុងការបង់ផាកពិន័យនេះ បើពុំដូច្នោះទេតុលារុស្ស៊ីនឹងចាត់វិធានការផ្សេង នេះបើយោងតាមសារព័ត៌មាន TASS៕