Alynana Media Cambodia
Icon Collap
clinic narit

Google នឹងបិទមាតិកាព័ត៌មានក្នុងប្រទេសកាណាដា ប្រសិនបើច្បាប់ C-18 ចូលជាធរមាន

Media LNN | Jul 04, 2023
Google នឹងបិទមាតិកាព័ត៌មានក្នុងប្រទេសកាណាដា ប្រសិនបើច្បាប់ C-18 ចូលជាធរមាន
Clinic narith

Google បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ខ្លួននឹងបិទមាតិកាព័ត៌មានរបស់ប្រទេសកាណាដានៅលើភ្លេតហ្វមរបស់ខ្លួន ដោយចូលរួមជាមួយនឹង Facebook ក្នុងការបង្កើនយុទ្ធនាការប្រឆាំងនឹងច្បាប់ថ្មីដែលតម្រូវឱ្យបង់ប្រាក់ដល់អ្នកផ្សាយព័ត៌មានក្នុងស្រុក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣។

photo_2023-06-12_07-46-59-41

ប្រទេសកាណាដាធ្លាប់បានចេញសេចក្តីប្រកាសអំពី ច្បាប់មាតិកាព័ត៌មានអនឡាញ (Online News Act) ឬ សេចក្តីពា្រងច្បាប់ House Of Commons C-18 ទៅកាន់ក្រុមហ៊ុនបច្ចេកវិទ្យាកាលពីអំឡុងខែមេសា ឆ្នាំ២០២២កន្លងទៅ ដែលបង្ខំឱ្យភ្លេតហ្វមអនឡាញដូចជា Meta និង Alphabet ដែលជាមេធំរបស់ Google ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងបង់ប្រាក់ឱ្យបណ្តាញផ្សព្វផ្សាញព័ត៌មានក្នុងស្រុកសម្រាប់មាតិការបស់ពួកគេ។