Alynana Media Cambodia
Icon Collap
clinic narit

ប្រទេសអាហ្រ្វិកខាងត្បូង មិនហ៊ានធ្វើតាមដីការបស់តុលាការ (ICC) ក្នុងការចាប់ខ្លួនប្រធានាធិបតីរុស្ស៊ីលោក ពូ ទីន ទេ

Media LNN | Jun 09, 2023
ប្រទេសអាហ្រ្វិកខាងត្បូង មិនហ៊ានធ្វើតាមដីការបស់តុលាការ (ICC) ក្នុងការចាប់ខ្លួនប្រធានាធិបតីរុស្ស៊ីលោក ពូ ទីន ទេ
Clinic narith

ប្រទេសអាហ្រ្វិកខាងត្បូង នឹងមិនអនុវត្តដីការបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ក្នុងការចាប់ខ្លួនប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន នោះទេ។ នេះបើតាមការបញ្ជាក់ពីលោកស្រី Khumbudzo Ntshavheni រដ្ឋមន្ត្រីនៃការិយាល័យប្រធានាធិបតី កាលពីថ្ងៃព្រហស្បតិ៍ទី៨ខែមិថុនា។ដោយសំដៅទៅលើសេចក្តីថ្លែងការណ៍របស់លោក ឌីមីទ្រី ម៉េដវេដេហ្វ កាលពីខែមីនា, លោកស្រី Ntshavheni បាននិយាយ ថា “អនុប្រធានក្រុមប្រឹក្សាសន្តិសុខនៃប្រទេសរុស្ស៊ី បានគូសបញ្ជាក់ថា អ្នកណាហ៊ានចាប់ខ្លួនលោកប្រធានាធិបតី ពូទីន គឺស្មើនឹងការប្រកាសសង្គ្រាម”។image-391

នៅពេលនោះ លោក ម៉េដវេដេហ្វ បាននិយាយអំពីប្រទេសអាល្លឺម៉ង់ ដោយប្រកាសថា “ប្រសិនបើលោក ពូទីន ត្រូវបានចាប់ខ្លួនមែននោះ មីស៊ីលរបស់យើងទាំងអស់ នឹងហោះទៅកាន់សភាអាល្លឺមង់ និងទៅការិយាល័យរបស់អធិការបតី”។គួររម្លឹកថា កាលពីពាក់កណ្តាលខែមីនាឆ្នាំ២០២៣, ICC បានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និងលោកស្រី ម៉ារៀ ឡូវ៉ា-បេឡូវ៉ា ដែលជាស្នងការប្រធានាធិបតីទទួលបន្ទុកសិទ្ធិកុមារ។ តុលាការបានចោទប្រកាន់អ្នកទាំងពីរ ពីបទបញ្ជូនប្រជាជនដោយបង្ខំ ជាពិសេសកុមារ។image-568

ក្នុងនាមជាប្រទេសហត្ថលេខីនៃលក្ខន្តិកៈទីក្រុងរ៉ូមឆ្នាំ២០០២, អាហ្វ្រិកខាងត្បូងមានកាតព្វកិច្ចអនុវត្តដីកានេះ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសនេះក៏នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល BRICS នៅក្នុងខែសីហាឆ្នាំនេះផងដែរ ដោយពេលនោះ មេដឹកនាំនៃប្រទេសធំៗដែលមានសេដ្ឋកិច្ចរីកចម្រើនលើពិភពលោក ដូចជាប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូងជាដើម នឹងត្រូវជួបប្រជុំគ្នា៕