Alynana Media Cambodia
Icon Collap
clinic narit

នាវាឆ្មាំសមុទ្រឥណ្ឌា ១គ្រឿង ឈ្មោះ ICGS SAMUDRA PAHREDAR បានចូលចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ

Admin Alynana | Mar 06, 2023
នាវាឆ្មាំសមុទ្រឥណ្ឌា ១គ្រឿង ឈ្មោះ ICGS SAMUDRA PAHREDAR បានចូលចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ
Clinic narith

នាវាឆ្មាំសមុទ្រឥណ្ឌា ១គ្រឿង ឈ្មោះ ICGS SAMUDRA PAHREDAR បានចូលចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ យៈពេល ៦ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី៦ ដល់ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣។

នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣នេះ ការចូលចតរបស់នាវាឆ្មាំ សមុទ្រឥណ្ឌា ឈ្មោះ ICGS SAMUDRA PAHREDARនេះ មានគោលបំណងដើម្បី ចូលរួមសកម្មភាពមួយចំនួនដូចជា ការបង្ហាញអំពីការឆ្លើយតបទាក់ទិនទៅនឹងការបំពុល និងសំអាតបរិស្ថាន។ ចូលរួមសកម្មភាពជាមួយនគរបាលការពារព្រំដែនទឹក។  សកម្មភាពចូលរួមរបស់នាយទាហានសកម្មឥណ្ឌា ដូចជាប្រតិបត្តិការសម្អាតឆ្នេរជាមួយស្ថាប័ន យុវជនក្នុងស្រុកនិងមានធ្វើលំហាត់ល្បាត រួមខ្នាតតូច (PASSEX) ជាមួយនាវាកងទ័ពជើង ទឹក កម្ពុជា។ 

គួរបញ្ជាក់ថា មេបញ្ជាការនាវានេះ គឺលោក វរនាវីឯក PRAMOD POKHRIYAL ហើយលក្ខណៈបច្ចេកទេសរបស់នាវា ICGS SAMUDRA PAHEREDAR (202) មានបណ្ដោយ ៩៤,១០ ម៉ែត្រ, ទទឹង ១៥,៥០ ម៉ែត្រ នឹងជម្រៅទឹក ៤ ,៥០ ម៉ែត្រ, ទំងន់ផ្ទុក ៤០៣៦ តោន, ដែលមានមនុស្ស ចំនួន១១៨ នាក់៕

photo_2023-03-06 16.42.47photo_2023-03-06 15.47.16photo_2023-03-06 15.47.20photo_2023-03-06 16.42.55photo_2023-03-06 16.42.49