
ប្រធានាធិបតីប្រទេសឆាដលោក Idriss Déby បានស្លាប់ក្នុងការប៉ះទង្គិចគ្នាជាមួយក្រុមឧទ្ទាម
ក្រុមយោធាប្រទេសនេះបាននិយាយ នៅលើកញ្ចក់ទូរទស្សន៍ថាប្រធានាធិបតីរបស់ប្រទេសឆាដគឺលោក Idriss Débyបានស្លាប់ភ្លាមៗ នៅក្នុងការប៉ះទង្គិចគ្នាជាមួយក្រុមឧទ្ទាមនៅភាគខាងជើងនៃប្រទេសកលពីចុងសប្តាហ៍នេះ។
មរណភាពរបស់គាត់បានកើតឡើងភ្លាមៗ បន្ទាប់ពីលទ្ធផលបោះឆ្នោតបណ្តោះអាសន្នដែលបានបង្ហាញថា គាត់នឹងឈ្នះអាណតិ្តទី ៦ ក្នុងការបោះឆ្នោតដោយទទួលបាន ៨០% នៃសម្លេងឆ្នោត។
រដ្ឋាភិបាល និងសភាត្រូវបានរំលាយ ក្រុមប្រឹក្សាយោធា នឹងគ្រប់គ្រងក្នុងរយៈពេល ១៨ ខែទៀត។
លោក Déby បានឡើងកាន់អំណាចនៅក្នុងការបះបោរប្រដាប់អាវុធនៅឆ្នាំ ១៩៩០ ។
បញ្ជាក់លោក Déby ស្លាប់នៅពេលគាត់បានទៅសមរភូមិជួរមុខកាលពីចុងសប្តាហ៍កន្លងទៅ ដើម្បីសួរសុខទុក្ខកងទ័ពប្រយុទ្ធជាមួយពួកឧទ្ទាមដែលមានមូលដ្ឋានឆ្លងកាត់ព្រំដែននៅលីប៊ី ហើយបន្ទាប់គាត់ក៏ត្រូវបានពួកឧទ្ទាមចាញ់សម្លាប់នៅទីនោះ៕