Alynana Media Cambodia
Icon Collap
clinic narit

មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF )ឈានដល់កិច្ចព្រមព្រៀងឲ្យអ៊ុយក្រែនខ្ចីថវិការ១៥.៦ពាន់លានដុល្លារ

Media LNN | Mar 23, 2023
មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF )ឈានដល់កិច្ចព្រមព្រៀងឲ្យអ៊ុយក្រែនខ្ចីថវិការ១៥.៦ពាន់លានដុល្លារ
Clinic narith

មូលនិធិរូបិយវត្ថុអន្តរជាតិ IMFបាននិយាយថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងកម្រិតបុគ្គលិកជាមួយអ៊ុយក្រែនសម្រាប់កញ្ចប់ហិរញ្ញប្បទានរយៈពេល ៤ឆ្នាំដែលមានតម្លៃប្រហែល ១៥.៦ពាន់លានដុល្លារ សម្រាប់ឲ្យប្រទេសនេះត្រូវការបន្តការពារប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។កិច្ចព្រមព្រៀងនេះនឹងត្រូវបានផ្តល់សច្ចាប័នដោយក្រុមប្រឹក្សាភិបាលរបស់ IMF ផ្ទាល់ ខណៈបាននិយាយកាលពីថ្ងៃអង្គារថា ក្រុមប្រឹក្សាប្រតិបត្តិរបស់ខ្លួនត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីការអនុម័តនេះនៅក្នុងពេលឆាប់ៗ នៅក្នុងពេលសប្តាហ៍ខាងមុខនេះ។

មន្ត្រី IMF លោក Gavin Grey បាននិយាយក្នុង​សេចក្តី​ថ្លែងការណ៍​មួយស្តីពី​កិច្ច​ព្រម​ព្រៀងថា “គោលដៅរួមនៃកម្មវិធីរបស់អាជ្ញាធរគឺដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងកាលៈទេសៈនៃភាពមិនប្រាកដប្រជា ស្តារនិរន្តរភាពបំណុល និងគាំទ្រការងើបឡើងវិញរបស់អ៊ុយក្រែននៅលើផ្លូវឆ្ពោះទៅរកការចូលជាសមាជិកសហភាពអឺរ៉ុបក្នុងរយៈពេលក្រោយសង្គ្រាម”។

ឆ្លងកាត់កិច្ចព្រមព្រៀងនេះ វានឹងក្លាយជាកញ្ចប់ប្រាក់កម្ចីដ៏ធំបំផុតរបស់ IMF ជូនអ៊ុយក្រែន ចាប់តាំងពីការឈ្លានពានពេញលក្ខណៈរបស់រុស្ស៊ីនៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២៕