Alynana Media Cambodia
Icon Collap
clinic narit

ក្រុមហ៊ុនថ្នាំព៌ណលំដាប់អន្តរជាតិដ៏ល្បីល្បាញ Jotun ត្រូវបានជ្រើសរើស សម្រាប់គំរោងមជ្ឈមណ្ឌលពាណិជ្ជកម្មឡាម៉េហ្យុង ផ្លាហ្សា

Admin Alynana | May 13, 2023
ក្រុមហ៊ុនថ្នាំព៌ណលំដាប់អន្តរជាតិដ៏ល្បីល្បាញ Jotun ត្រូវបានជ្រើសរើស សម្រាប់គំរោងមជ្ឈមណ្ឌលពាណិជ្ជកម្មឡាម៉េហ្យុង ផ្លាហ្សា
Clinic narith

ភ្នំពេញៈ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ខាងកន្លងមកនេះ ក្រុមហ៊ុន អិន&ភី អ៊ិនវេសម៉ិន ឯ.ក ដែលជាតំណាងចែកចាយថ្នាំព៌ណ Jotunបានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយម្ចាស់គំរោងមជ្ឈមណ្ឌលពាណិជ្ជកម្មឡាមេហ្យុង ផ្លាហ្សា ដើម្បីឈានទៅធ្វើកិច្ចសហការគ្នា ដោយឈរលើគោលការណ៍ និងផលប្រយោ ជន៍រួមគ្នា។

ក្រុមហ៊ុនថ្នាំព៌ណលំដាប់អន្តរជាតិដ៏ល្បីល្បាញ Jotun ត្រូវបានជ្រើសរើស សម្រាប់គំរោងមជ្ឈមណ្ឌល ពាណិជ្ជកម្មឡាម៉េហ្យុង ផ្លាហ្សា ដែលជាគំរោងលើកដំបូងគេ ស្ថិតនៅលើមហាវិថីឈ្នះ ឈ្នះ ជាតំបន់ដែលកំពុងមានភាពរីកចម្រើនខ្លាំង។

បង្ហាញវត្តមាននៅទីផ្សារកម្ពុជា រយៈពេលជាង១៥ឆ្នាំ ក្រុមហ៊ុនផលិតថ្នាំព៌ណ Jotun បានកសាងទំនុកចិត្តរយៈពេលវែងនៅកម្ពុជា ដោយទទួលបានការគាំទ្រ ពីអ្នកអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ។

IMGL1057

ការជ្រើសរើសយកថ្នាំព៌ណ Jotun នឹងធ្វើឲ្យគំរោងលំនៅដ្ឋាន អាគារពាណិជ្ជកម្ម ខុនដូ អាផាតម៉ិន មានភាពទាក់ទាញ និងរក្សាបាននូវគុណភាពបានយូរ ពិសេស Jotun នឹងដើរតួនាទីចូលរួមថែររក្សាសំណង់ឲ្យមានសោភ័ណភាព និងប្រើប្រាស់បានយូរអង្វែង។ នេះជាការលើកឡើងរបស់លោកស្រី អ៊ា ប៉ហ៊ាប ​ អគ្គនាយិកា ក្រុមហ៊ុន​ អិន&ភី អ៊ិនវេសម៉ិន ឯ.ក ដែលជាតំណាងចែកចាយថ្នាំព៌ណJotun

លោកស្រី អគ្គនាយិកា ក៏បានលើកឡើងផងដែរថា ផលិតផលរបស់យើង មិនត្រឹមតែលើកកំពស់គុណភាពសំណង់ប៉ុណ្ណោះទេ ប៉ុន្តែថ្នាំលាប Jotun ក៏រួមចំណែកការពារជម្រាបទឹក ការពារ និងកាត់បន្ថយនូវការបំពុលបរិស្ថាន និងជួយការពារកំដៅ ដែលជះចូលក្នុងអាគារបានមួយចំនែកធំ ពិសេសជាងនេះទៅទៀតផលិតផលចូតាន់តែងតែគិតដល់សុខុមាលភាពដល់ម្ចាស់គេហដ្ឋានគ្រប់រូបក្នុងការរស់នៅប្រកបដោយផាសុកភាពជាមួយថ្នាំលាបដែលគ្មានសារជាតិគីមីដែលបង្ករអោយប៉ះពាល់ដល់សុខភាព។

IMGL1063

លោកស្រី អ៊ា ប៉ហ៊ាប បានបន្តថា កន្លងមក និងបច្ចុប្បន្នក្រុមហ៊ុនបានសហការជាមួយម្ចាស់អាគារធំៗ ដោយយើងបានផ្តល់កិច្ចសហការជាមួយអតិថិជន លើបញ្ហាបច្ចេកទេស សោភ័ណភាព និងគុណភាពសំណង់អាគារ។

ជាមួយនឹងការផ្តល់សេវាកម្ម និងគុណភាពផលិតផល បានធ្វើឲ្យផលិតផលនេះ ពង្រីកសាខាចែកចាយទៅដល់ជាង១០០ប្រទេស នៅលើពិភពលោក។ Jotun ត្រូវបានផលិតឡើងនៅប្រទេសណ័រវេ ដែលជាសមាជិកមួយនៃសហគមន៍អឺរ៉ុបប្រចាំកម្ពុជា។

ឡាមេហ្យុង ផ្លាហ្សាស្ថិតនៅចំណុចពិសេស ក្នុងតំបន់នៃទីប្រជុំខ័ណ្ឌចំនួន៤ ដូចជា ខ័ណ្ឌសែនសុខ ខ័ណ្ឌឬស្សីកែវ ខ័ណ្ឌព្រែកព្នៅ និងខ័ណ្ឌជ្រោយចង្វារ។

ឡាម៉េហ្សុង ផ្លាហ្សា ជាគម្រោងអភិវឌ្ឍ ផ្ទះអាជីវកម្ម (ហ្សបហៅស៍) ដែលប្រមូលផ្តុំដោយហាងលក់ទំនិញ ហាងផ្តល់សេវាកម្ម ភោជ​នីយដ្ឋាន ហាងលក់ម្ហូបអាហារនិងភេសជ្ជៈរហ័សជាដើម ហើយត្រូវបានរៀបចំឱ្យដំណើរការពេញ24ម៉ោង ក្នុងប្រាំពីរថ្ងៃ (24/7)។ 

ភាពល្អឯកនៃគម្រោងឡាម៉េហ្សុង ផ្លាហ្សា

”ទីតាំងគម្រោង” ដ៏កម្រស្ថិតនៅតំបន់ពាណិជ្ជកម្ម កណ្តាលនៃភាគខាងជើងរាជធានីភ្នំពេញ ដែលមានផ្លូវខ្វាត់ខ្វែងនិងចរាចរណ៍មមាញឹក មានហេដ្ឋារចនាសម័្ធន្ធរូបវ័ន្ត បង្កលក្ខណៈងាយស្រួល បូករួមនឹងចំនួនប្រជាជនក្នុងតំបន់យ៉ាងច្រើនកុះករ។

- ហ្សបហៅស៍ពហុបំណង” ផ្តល់ឱកាសឱ្យធុរជនអាចធ្វើធុរកិច្ច និងរស់នៅ ក្នុងគេហដ្ឋានរបស់ខ្លួនឯងផ្ទាល់ ដោយពុំចាំបាច់ចំណាយបន្ថែមលើការជួលទីកន្លែងផ្សេងពីគ្នា ឬឱ្យវិនិយោគិនអាចទទួលបានចំណូលពីការជួលផ្ទះ និងចំណេញមូលធនពីការឡើងថ្លៃផ្ទះ។ 

ជាពិសេស គឺមានបទដ្ឋានគ្រប់គ្រងគម្រោងដ៏ល្អ ធានាបាននូវវឌ្ឍនភាព និងនិរន្តរភាពសម្រាប់គ្រប់ធុរកិច្ច។

រចនាបទនៃស្ថាបត្យកម្ម” ហ្សបហៅស៍ ដ៏វិសេសបែបប៉ារីសនៃ

ប្រទេសបារាំង សំណង់មានសមាមាត្រល្អ មាន4ជាន់ កម្ពស់16ម៉ែត្រ ដំបូលក្បឿងម៉ូតMansard ពណ៌ប្រផេះក្រម៉ៅ ជញ្ជាំងផ្ទះបាញ់ថ្នាំលាបពណ៌ទឹកដោះគោវ៉ានីឡា។ មុខផ្ទះជាន់ក្រោមមានបំពាក់សំយ៉ាបរួចស្រេច ជាន់លើរំលេចដោយបង្កាន់ដៃ ដែកក្បាច់បុរាណ ស្អាតស្រទន់ ស្រគត់សគុំ សាកសមគ្រប់សម័យកាល។IMGL1070

 រីឯសំណង់អគារ ផ្តោតសំខាន់លើភាពរឹងមាំ ជាប់ធន់បានយូរ និងសុវត្ថិភាពប្រើប្រាស់ ស្របតាមកូដសំណង់ស្តង់ដា។ សម្ភារៈសំណង់ទាំអស់ត្រូវបាន សម្រិតសម្រាំងនិងជ្រើសរើសយក តែម៉ាកយីហោល្អៗ និងបានឆ្លងកាត់ការពិសោធន៍ត្រឹមត្រូវ។

តួយ៉ាងយើង សម្រេចជ្រើសយកថ្នាំលាបម៉ាក Jotun ដែលជាថ្នាំលាបស្តង់ដាអន្តរជាតិ នាំចូលមកពីប្រទេសណវេស មានអាយុកាលជិត១សតវត្ស និងចែកចាយទៅកាន់ជាង១០០ប្រទេស លើសកលលោក មកប្រើប្រាស់សម្រាប់ផ្ទះហ្សប ហៅស៍ទាំងអស់នៅក្នុងគម្រោង៕

IMGL1010IMGL1008IMGL1026IMGL1028IMGL1033IMGL1040IMGL1045IMGL1054IMGL1057IMGL1080IMGL1079IMGL1082IMGL1084IMGL1063IMGL1067IMGL1068IMGL1070IMGL1072IMGL1074IMGL1075IMGL1076IMGL1077IMGL1078