កន្លងទៅនៅពេលសត្វឆ្កែរបស់នាងត្រូវបានចោរលួច Lady Gaga ប្រកាសថានឹងផ្តល់ប្រាក់៥០ម៉ឺនដុល្លារ ដល់អ្នកដែលយកសត្វឆ្កែត្រឡប់មកឲ្យនាងវិញ។ តែយ៉ាងណានៅពេលនេះ ស្រាប់តែមានរបាយការណ៍ថ្មីបង្ហាញថា កំពូលតារាចម្រៀងល្បីឈ្មោះអាមេរិក Lady Gaga បានបដិសេធមិនឲ្យប្រាក់ចំនួន៥០ម៉ឺនដុល្លារ ទៅកាន់ស្ត្រីម្នាក់ដែលយកសត្វឆ្កែប្រភេទ French Bulldogs របស់នាងមកប្រគល់ឲ្យនាងវិញទេ ដោយទទូចថា ព្រោះតែស្ត្រីនោះបានដឹង អំពីការលួចសត្វឆ្កែរបស់នាង និងទំនងជាបានសហការប្រព្រឹត្តិបទល្មើសថែមទៀតផង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។