Alynana Media Cambodia
Icon Collap
clinic narit

​ Manchester City ប្តឹងឧទ្ធរណ៍ឈ្នះ​ នឹងបានលេងនៅ​អឺរ៉ុប UEFA Champions League វិញ

Sang Kim | Jul 13, 2020
​ Manchester City ប្តឹងឧទ្ធរណ៍ឈ្នះ​ នឹងបានលេងនៅ​អឺរ៉ុប UEFA Champions League វិញ
Clinic narith

អង់គ្លេស៖ ក្លិប Manchester City នឹងបន្តលេងនៅពានរង្វាន់ UEFA Champions League នារដូវកាលក្រោយជាបន្តទៀត ក្រោយឈ្នះក្តី។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅរសៀលថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២០។ 

ជាមួយគ្នានោះ ចំនួនទឹកប្រាក់ ៣៤លានដុល្លារដែលពិន័យទៅលើ Man City នោះ ក៏ត្រូវកាត់បន្ថយមកនៅត្រឹមតែ ១១លានដុល្លារវិញដែរ។ 

លទ្ធផលនេះ ត្រូវបានប្រកាសដោយតុលាការកីឡា CAS (Court of Arbitration for Sport) នាថ្ងៃអង្គារ ទី១៣ ខែកក្កដានេះ។ Man City នឹងរួចផុតពីបម្រាមព្យួរជើងមិនឱ្យលេងពានរង្វាន់ Champions League រយៈពេល ២រដូវកាល ពីបទរកឃើញចាយលុយលើសគោលការណ៍របស់សហព័ន្ធ UEFA នាពេលកន្លងមក។ 

Man City កំពុងឈរនៅចំណាត់ថ្នាក់លេខ២ ដោយមាន ៧២ពិន្ទុ ដោយសល់ ៣ប្រកួតក្នុងដៃ នៅក្នុងតារាងក្របខណ្ឌ Premier League ។ ពួកគេ នឹងលេងនៅ Champions League ទោះបីជា ៣ប្រកួតដែលនៅសល់ ទទួលបរាជ័យទាំងអស់ក៏ដោយ៕ 

ប្រភព៖ BBC