Alynana Media Cambodia
Icon Collap
clinic narit

សហរដ្ឋអាមេរិកពិន័យ Microsoft ២០លានដុល្លារ ជុំវិញការរំលោភលើទិន្នន័យកុមារ

Media LNN | Jun 07, 2023
សហរដ្ឋអាមេរិកពិន័យ Microsoft ២០លានដុល្លារ ជុំវិញការរំលោភលើទិន្នន័យកុមារ
Clinic narith

 

 

ក្រុមមន្ត្រីបាននិយាយថា ក្រុមហ៊ុន Microsoft នឹងបង់ប្រាក់ ២០លានដុល្លារ ដើម្បីដោះស្រាយការចោទប្រកាន់របស់រដ្ឋាភិបាល ពាក់ព័ន្ធនឹងការប្រមូលព័ត៌មានផ្ទាល់ខ្លួនពីកុមារ ដោយគ្មានការយល់ព្រមពីឪពុកម្តាយរបស់ពួកគេ។

រដ្ឋាភិបាលអាមេរិកបានតម្រូវឱ្យក្រុមហ៊ុន Microsoft បង់ប្រាក់ពិន័យ ២០លានដុល្លារ ជុំវិញការរំលោភលើព័ត៌មានផ្ទាល់ខ្លួនរបស់កុមារ ដោយគ្មានការយល់ព្រមពីឪពុកម្តាយរបស់ពួកគេ។ គណៈកម្មការពាណិជ្ជកម្មសហព័ន្ធ (FTC) បានចោទប្រកាន់ថា ចាប់ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០២០ ក្រុមហ៊ុន Microsoft បានប្រមូលទិន្នន័យផ្ទាល់ខ្លួនពីកុមារមានអាយុក្រោម ១៣ឆ្នាំ ដែលបានចុះឈ្មោះចូលប្រព័ន្ធហ្គេម Xbox របស់ខ្លួន ដោយគ្មានការអនុញ្ញាតពីឪពុកម្តាយរបស់ពួកគេ និងរក្សាព័ត៌មានអំពីកុមារ។ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា