Alynana Media Cambodia
Icon Collap
clinic narit

លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ជាថ្មីថា ឱសថ Molnupiravir សម្រាប់ព្យាបាល មិនមែនសម្រាប់លេបការពារកូវីដទេ

Admin Alynana | Mar 11, 2022
លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ជាថ្មីថា ឱសថ Molnupiravir សម្រាប់ព្យាបាល មិនមែនសម្រាប់លេបការពារកូវីដទេ
Clinic narith

(ភ្នំពេញ)៖ «ឱសថ Molnupiravir គឺជាឱសថប្រើសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ មិនមែនជាប្រភេទឱសថលេបការពារកុំឲ្យឈឺ កូវីដ១៩នោះទេ សូមបងប្អូនប្រជាពលរដ្ឋយល់ឲ្យច្បាស់ទៅលើចំណុចនេះ, ហើយអ្វីដែលខ្ញុំចង់បញ្ជាក់ជូននៅពេលនេះ នៅពេលដែលបងប្អូនធ្វើតេស្ដរហ័ស ហើយឃើញវិជ្ជមានកូវីដ១៩ អញ្ចឹងនៅពេលនោះទើបបងប្អូនចាំផ្ដើមពិសារឱសថនេះ ដើម្បីជួយដល់ការព្យាបាល កុំឲ្យវិវឌ្ឍន៍ទៅរកសភាពធ្ងន់ធ្ងរ និងឆាប់ជាសះស្បើយផងដែរ»។ នេះជាប្រសាសន៍បញ្ជាក់របស់លោកជំទាវវេជ្ជ. ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) នាពេលប្រគល់រថយន្ដដឹកវ៉ាក់សាំង ចំនួន ២០គ្រឿង ជូនមន្ទីរសុខាភិបាលរាជធានី-ខេត្ត ជាលើកទី៣ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២៕34194