គុនខ្មែរជើងឯកពិភពលោក នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ បានចុះ MoU ជាមួយក្លិប (KKGP) ដែលជាក្រុមដ៏ធំមួយ របស់ប្រទេសអង់គ្លេស ដើម្បីត្រៀមនាំកីឡាករកម្ពុជា ទៅវាយនៅក្រៅប្រទេស។
ម្ចាស់ក្លិប (KKGP) បាននិយាយថា គាត់មាន៦០ប្រទេស ដើម្បីត្រៀមនាំកីឡាករកម្ពុជា ទៅវាយនៅក្រៅប្រទេស ឧកញ៉ា ស្រី ចាន់ថន បានបញ្ជាក់ថា នេះជាពេលវេលាមួយ ដែលយើងដើរជិត ដល់ចំណុចដែលយើងចង់បាន ហើយបងប្អូនកីឡាករយើង នឹងលើកទង់ជាតិកម្ពុជា នៅតាមបណ្ដាលប្រទេសផ្សេងៗជុំវិញពិភពលោក និងជាពេលវេលាមួយដែលគុនខ្មែររបស់យើង រីកសុះសាយលើឆាកអន្តរជាតិ។