Alynana Media Cambodia
Icon Collap
clinic narit

មេបក្ស Move Forward ជឿជាក់ថា ខ្លួននឹងក្លាយនាយករដ្ឋមន្ត្រី

Media LNN | Jun 28, 2023
មេបក្ស Move Forward ជឿជាក់ថា ខ្លួននឹងក្លាយនាយករដ្ឋមន្ត្រី
Clinic narith

បេក្ខភាពនាយករដ្ឋមន្ត្រីលំដាប់ជួរមុខរបស់ប្រទេសថៃ លោក Pita Limjaroenrat បានអះអាងថា លោកទទួលបានការគាំទ្រគ្រប់គ្រាន់ពីព្រឹទ្ធសភា ដើម្បីទទួលតំណែងជានាយករដ្ឋមន្ត្រី។

7e684d8e-35ac-4ab9-a215-306a89c83400-113

គណបក្ស Move Forward (MFP) ដែលកំពុងរីកចម្រើនរបស់ លោក Pita បានឈ្នះអាសនៈច្រើនជាងគេ នៅក្នុងការបោះឆ្នោត កាលពីខែមុន ខណៈដែលអ្នកបោះឆ្នោតបានផ្តល់នូវការបដិសេធយ៉ាងខ្លាំងចំពោះគណបក្សដែលមានទំនាក់ទំនងនឹងយោធា ដែលបានគ្រប់គ្រងប្រទេសថៃ  អស់រយៈពេលជិតមួយទសវត្សរ៍។

លោក Pita Limjaroenrat គឺបេក្ខភាពនាយករដ្ឋមន្ត្រីបាននិយាយ កាលពីថ្ងៃអង្គារ ទី២៧ ខែមិថុនាថា លោកបានទទួលការគាំទ្រគ្រប់គ្រាន់ពីព្រឹទ្ធសភា ដើម្បីក្លាយជាប្រមុខរដ្ឋាភិបាល។

ដើម្បីក្លាយជានាយករដ្ឋមន្ត្រី លោក Pita ត្រូវតែឈ្នះសំឡេងភាគច្រើន នៅក្នុងសភាទាំងពីរ  រួមទាំងព្រឹទ្ធសភា ដែលសមាជិកចំនួន ២៥០ ត្រូវបានតែងតាំងដោយយោធា។ សម្ព័ន្ធប្រាំបីគណបក្សរបស់លោក មាន សម្លេងភាគច្រើនក្នុងចំណោម ៣១២អាសនៈ នៅក្នុងសភាជាន់ទាប ប៉ុន្តែត្រូវការសម្លេងពីសមាជិកព្រឹទ្ធសភា ចំនួន៦៤  ដើម្បីអនុម័ត។ ប្រភពពី