Alynana Media Cambodia
Icon Collap
clinic narit

NATO ត្រៀមដាក់​ពង្រាយ​ទាហាន​ដល់​ទៅ ៣០០,០០០ នៅ​ព្រំដែនត្រៀមបង្រ្កាប​រុស្ស៊ី

Media LNN | Mar 20, 2023
NATO ត្រៀមដាក់​ពង្រាយ​ទាហាន​ដល់​ទៅ ៣០០,០០០ នៅ​ព្រំដែនត្រៀមបង្រ្កាប​រុស្ស៊ី
Clinic narith

សម្ព័ន្ធអាត្លង់ទិកខាងជើងណាតូពិចារណាដាក់ពង្រាយទាហានរហូតដល់ទៅ ៣០០,០០០នាក់នៅតាមព្រំដែនជាមួយរុស្ស៊ី ត្រៀមរារាំងរុស្ស៊ីពីការធ្វើសង្រ្គាមហួសអ៊ុយក្រែន។ នេះបើតាមកាសែតPolitico កាលពីថ្មីៗនេះ។

សម្ព័ន្ធណាតូកំពុងស្នើឡើងនូវគំនិតអំពីការពង្រឹងព្រំដែនភាគខាងកើតរបស់ខ្លួន និងតម្រូវការក្នុងការបញ្ជូនទាហានរហូតដល់ ៣០០,០០០ នាក់ទៅកាន់ព្រំដែន។ កង​ទ័ព​ណា​តូ​ដំបូង​អាចមាន​ប្រហែល​១០​ម៉ឺន​នាក់​ត្រៀម​ដាក់​ពង្រាយ​ក្នុង​រយៈ​ពេល​១០​ថ្ងៃប៉ុណ្ណោះ ដែលរួមបញ្ចូលកងទ័ពមកពីប្រទេសប៉ូឡូញ ន័រវេស អេស្តូនី ឡាតវី និងលីទុយអានី និងអាល្លឺម៉ង់។ ការស្នើឡើងនេះ ទ័ពដ៏សែនច្រើននេះ មានបំណងធំគឺដើម្បីការពាររុស្ស៊ីពីការធ្វើសង្រ្គាមហួសអ៊ុយក្រែននាពេលអនាគត។

យ៉ាងណា សកម្មភាពបែបនេះនឹងតម្រូវឱ្យមានការសម្របសម្រួល និងការខិតខំប្រឹងប្រែងយ៉ាងខ្លាំងពីសមាជិកណាតូទាំង ៣០ ដើម្បីផ្តល់ទាហាន កន្លែងហ្វឹកហាត់ អាវុធ បរិក្ខារ និងគ្រាប់រំសេវយ៉ាងច្រើន។ ការសម្របសម្រួលអាចជាបញ្ហាប្រឈម ដោយសារសម្ព័ន្ធមិត្តជាច្រើនមានការព្រួយបារម្ភរួចទៅហើយអំពីស្តុកអាវុធមិនគ្រប់គ្រាន់របស់ពួកគេ ដែលត្រូវការពេលវេលា និងថវិកាដើម្បីបំពេញបន្ថែម៕