Alynana Media Cambodia
Icon Collap
clinic narit

OPEC+ បន្តកាត់បន្ថយការផលិតប្រេង ២,២លានប៉ារែលក្នុងមួយថ្ងៃ ដល់ខែវិច្ឆិកា

Media LNN | Sep 09, 2024
OPEC+ បន្តកាត់បន្ថយការផលិតប្រេង ២,២លានប៉ារែលក្នុងមួយថ្ងៃ ដល់ខែវិច្ឆិកា
Clinic narith

តម្លៃប្រេងឆៅ និងប្រេងឥន្ធនៈបានធ្លាក់ចុះ ដែលបណ្តាលឱ្យអង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត (OPEC+) ពង្រីកគោលនយោបាយកាត់បន្ថយផលិតកម្មរបស់ខ្លួន។

នៅក្នុង​សេចក្តី​ប្រកាស​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ៥ ខែ​កញ្ញា អង្គការ OPEC+ ប្រកាសថានឹង​បន្ត​កាត់​បន្ថយ​ការ​ផលិត​ប្រេង២,២ លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​រហូត​ដល់​ចុង​ខែ​វិច្ឆិកា។ ចាប់​ពី​ខែ​ធ្នូ ឆ្នាំ២០២៤ ដល់ខែ​វិច្ឆិកា ឆ្នាំ២០២៥ ផលិតកម្មប្រេងនឹង​កើន​ឡើង​ជា​បន្តបន្ទាប់។

ព័ត៌មាននេះជួយឱ្យតម្លៃប្រេងឆៅពិភពលោកកើនឡើង។ បច្ចុប្បន្ន តម្លៃប្រេង Brent ១ធុងបារ៉ែលបានកើនឡើង ០,៥ភាគរយដល់ ៧៣ដុល្លារក្នុងមួយបារ៉ែល។ ប្រេង WTI បានកើនឡើងប្រហាក់ប្រហែលគ្នាគឺ ៦៩,៥ដុល្លារ។

អង្គការ OPEC+ កាត់បន្ថយការផលិតក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ ដើម្បីការពារការផ្គត់ផ្គង់លើសតម្រូវការនៅលើទីផ្សារ ដែលធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះ បណ្តាលឱ្យខូចខាតដល់ប្រទេសសមាជិកដែលពឹងផ្អែកលើការនាំចេញប្រេង។ ការកាត់បន្ថយទន្និផលប្រេងចុងក្រោយរបស់ OPEC+ ធ្វើឡើងនៅខែមិថុនា នៅពេលក្រុមនេះបានពង្រីកការកាត់បន្ថយចំនួន ២,២លានបារ៉ែលក្នុងមួយថ្ងៃដល់ខែកញ្ញា និងកាត់បន្ថយចំនួន ១,៦៥លានបារ៉ែលក្នុងមួយថ្ងៃដល់ចុងឆ្នាំ២០២៥។

នៅឆ្នាំនេះ តម្លៃប្រេងមានទំនោរធ្លាក់ចុះ បើទោះបីជាអង្គការ OPEC+ រក្សាការកាត់បន្ថយផលិតកម្ម និងបង្កើនភាពតានតឹងភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ាក៏ដោយ។ មូលហេតុចម្បងគឺថា តម្រូវការពីប្រទេសចិនដែលជាប្រទេសនាំចូលប្រេងធំជាងគេលើពិភពលោក មានការថយចុះ។ ទន្ទឹមនេះ ការផលិតប្រេងនៅអាម៉េរិកមានកម្រិតខ្ពស់បំផុត ដោយទទួលបាន ១៣,៤លានបារ៉ែលក្នុងមួយថ្ងៃក្នុងខែសីហា ស្របពេលតម្លៃប្រេងឆៅ WTI របស់អាម៉េរិក​បច្ចុប្បន្នមានតម្លៃទាបបំផុតចាប់តាំងពីខែធ្នូ ឆ្នាំ២០២៣។

កាលពីខែមុន OPEC បានទម្លាក់ការព្យាកររបស់ខ្លួនសម្រាប់កំណើនតម្រូវការប្រេងពិភពលោកជាលើកដំបូងក្នុងរយៈពេលមួយឆ្នាំ។ ដូច្នោះហើយ ពិភពលោករំពឹងថានឹងប្រើប្រាស់ប្រេង ១០៤,៣លានបារ៉ែលក្នុងមួយថ្ងៃក្នុងឆ្នាំនេះ កើនឡើង ២,១១លានធុងបើធៀបនឹងឆ្នាំមុន ប៉ុន្តែនៅតែទាបជាងការព្យាករកាលពីខែមុនដែលមានចំនួន ២​,២៥លានបារ៉ែល។ កាលពីខែមិថុនា ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានព្យាករថា នៅឆ្នាំ២០៣០ ការផ្គត់ផ្គង់ពិភពលោកអាចកើនឡើងដល់ ៨លានបារ៉ែលក្នុងមួយថ្ងៃ ខ្ពស់ជាងតម្រូវការ៕