Alynana Media Cambodia
Icon Collap
clinic narit

តារាសម្តែងជើងចាស់មួយរូបរបស់កូរ៉េ បានឈ្នះពានរង្វាន់ Oscar ជាលើកដំបូងបំផុត

Admin Alynana | Apr 26, 2021
តារាសម្តែងជើងចាស់មួយរូបរបស់កូរ៉េ បានឈ្នះពានរង្វាន់ Oscar ជាលើកដំបូងបំផុត
Clinic narith

(កូរ៉េ)៖ លោកស្រី Youn Yuh Jung វ័យ៧៣ឆ្នាំ ដែលជាតារាសម្តែងជើងចាស់មួយរូបរបស់កូរ៉េ បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀតហើយសម្រាប់ខ្លួនឯង ក្នុងឆ្នាំ២០២១នេះ តាមរយៈការទទួលបាននូវអ្វី ដែលតារាសម្តែងកូរ៉េកន្លងមកមិនធ្លាប់ទទួលបាន ចាប់តាំងពីរយៈពេលជាច្រើនឆ្នាំមកនេះ ប្រចាំវិស័យភាពយន្តកូរ៉េ ដោយបានឈ្នះពានរង្វាន់ Oscar ក្នុងឆ្នាំ២០២១នេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Koreaboo នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។

លោកស្រី Youn Yuh Jung ទើបតែឈ្នះពានរង្វាន់ សម្រាប់តារាសម្តែងស្រីដ៏ឆ្នើម ផ្នែកតួអង្គរង (Supporting Role) ពីព្រឹត្តិការណ៍ពានរង្វាន់ Oscar លើកទី៩៣ ឆ្នាំ២០២១នេះ ដែលត្រូវបានធ្វើឡើងនៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៥ ខែមេសា កន្លងទៅនេះ។ លោកស្រីបានវិលត្រឡប់ទៅប្រទេសវិញ ដោយពានជាប្រវតិ្តសាស្ត្រខាងលើ តាមរយៈការសម្តែងរឿង «Minari»។

រឿង «Minari» គឺនិយាយពីគ្រួសារជនជនប្រវេសន៍ ដែលមានការតស៊ូយ៉ាងពិបាកនៅក្នុងឆាកជីវិត ខណៈលោកស្រី Youn Yuh Jung ដែលជាតួអង្គរង គឺបានសម្តែងជាលោកយាយ ដែលទៅរស់នៅអាមេរិក ដើម្បីជួយគ្រួសារ។

ការទទួលបានពានលំដាប់ពិភពលោក ពីព្រឹត្តិការណ៍ពានរង្វាន់ Oscar លើកទី៩៣ ត្រូវបានគេចាត់ទុកថា ជាពានលើកទី៣៨ហើយ ដែលលោកស្រី Youn Yuh Jung បានឈ្នះ ពីអាជីពភាពយន្ត។ សមិទ្ធផលរបស់លោកស្រី Youn Yuh Jung គឺបានធ្វើឲ្យរូបគាត់ ក្លាយជាតារាសម្តែងស្រីលើកទី២ នៅអាស៉ី ដែលត្រឡប់មកផ្ទះវិញជាមួយពានរង្វាន់ផ្នែក «Acting Award» នេះ ចាប់តាំងពីឆ្នាំ ១៩៥៨ ដែលតារាសម្តែងកូរ៉េ Miyoshi Umeki ធ្លាប់បានឈ្នះពានរង្វាន់មួយនេះ៕