Alynana Media Cambodia
Icon Collap
clinic narit

​ក្រុមហ៊ុន Panasonic នឹងបង្កើនថាមពលថ្មនៅរោងចក្រធំ Nevada Gigafactory របស់ក្រុមហ៊ុន Tesla

Media LNN | Jun 06, 2023
​ក្រុមហ៊ុន Panasonic នឹងបង្កើនថាមពលថ្មនៅរោងចក្រធំ Nevada Gigafactory របស់ក្រុមហ៊ុន Tesla
Clinic narith

REUTERS 06.06.2023

 

ក្រុមហ៊ុន Panasonic Holdings Corp (6752.T) របស់ប្រទេសជប៉ុននឹងពង្រីកការផលិតអាគុយរថយន្តអគ្គិសនីនៅរោងចក្រធំមួយក្នុងរដ្ឋ Nevada ដែលដំណើរការរួមគ្នាជាមួយក្រុមហ៊ុន Tesla Inc (TSLA.O) របស់មហាសេដ្ឋីអ៊ីលនម៉ាស។ នេះបើយោងតាមសារព័ត៌មាន Nikkei បានរាយការណ៍កាលពីថ្ងៃចន្ទទី ៥ ខែមិថុនា ឆ្នាំ២០២៣។

របាយការណ៍បាននិយាយថាអង្គភាពរបស់ក្រុមហ៊ុន Panasonic Energy នឹងដំឡើងខ្សែសង្វាក់ផលិតកម្មទី ១៥ នៅឯរោងចក្រ Gigafactory ក្នុងរដ្ឋ Nevada ។ យោងតាមរបាយការណ៍បានឱ្យដឹងថា សមត្ថភាពផលិតប្រចាំឆ្នាំនៅរោងចក្រនេះត្រូវបានគេប៉ាន់ស្មានថានឹងកើនឡើងប្រហែល ១០% ពី ៣៨ ជីហ្គាវ៉ាត់ម៉ោងបច្ចុប្បន្នដល់ ៣៩ GWh ដែលគ្រប់គ្រាន់សម្រាប់ រថយន្តអគ្គិសនី Tesla Model 3s  ផលិតបាន៥០០,០០០ ទៅ ៧០០,០០០គ្រឿង ។

របាយការណ៍នេះកើតឡើងបន្ទាប់ពីក្រុមហ៊ុន Panasonic បាននិយាយកាលពីខែមុនថា ខ្លួនគ្រោងនឹងសាងសង់យ៉ាងហោចណាស់រោងចក្រថ្មីចំនួនពីរសម្រាប់ផលិតកោសិកាថ្ម Tesla ៤៦៨០ នៅអាមេរិកខាងជើងនៅឆ្នាំ ២០៣០។ ជាមួយនឹងការផ្លាស់ប្តូរនោះ វាស្វែងរកការបង្កើនសមត្ថភាពថ្មរថយន្តរបស់ខ្លួនដល់ ២០០ ជីហ្គាវ៉ាត់ម៉ោងក្នុងមួយឆ្នាំនៅត្រឹមខែមីនា ឆ្នាំ ២០៣១ ដែលស្មើនឹងប្រហែល ៤ ដងនៃកម្រិតរបស់វាធៀបនឹងខែមីនាឆ្នាំនេះ។

Panasonic កំពុងដំណើរការខ្សែសង្វាក់ផលិតកម្មថ្ម ៤៦៨០ សាកល្បងនៅរោងចក្រ Wakayama របស់ខ្លួនក្នុងប្រទេសជប៉ុន ខណៈពេលដែល Tesla កំពុងផលិតកោសិកាថ្ម ៤៦៨០ រួចហើយ ស្ថាបនិកលោក អ៊ីលនម៉ាស់ បានចាត់ទុកនេះថាជាគន្លឹះក្នុងការផលិតរថយន្តអគ្គិសនីដែលមានតំលៃថោក និងទាក់ទាញ៕