Alynana Media Cambodia
Icon Collap
clinic narit

លោកអ្នកដឹងទេថា ការប្រើប្រាស់ប្រព័ន្ធ QR កូដ ក្នុងបរិបទនេះ មានសារៈសំខាន់បែបណានោះ

Admin Alynana | Feb 17, 2022
លោកអ្នកដឹងទេថា ការប្រើប្រាស់ប្រព័ន្ធ QR កូដ ក្នុងបរិបទនេះ មានសារៈសំខាន់បែបណានោះ
Clinic narith

ភ្នំពេញ៖ នៅក្នុងមួយរយៈពេលចុងក្រោយនេះ យើងសង្គេតឃើញថា QRCode ហាក់មានសន្ទុះនៃការប្រើប្រាស់ខ្លាំង ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅលើពិភពលោក ពោលគឺមនុស្សបានជ្រើសយកបច្ចេកវិទ្យាមួយនេះ សម្រាប់ប្រើក្នុងជីវិតរស់នៅប្រចាំថ្ងៃ ដូចជាការទូរទាត់ប្រាក់ ការស្រង់វត្តមានបុគ្គលិកក្នុងក្រុមហ៊ុន និងការធ្វើតំណរភ្ជាប់ក្នុងប្រតិបត្តិការផ្សេងៗលើអ៊ីនធើណេត ជាពិសេសគឺនៅក្នុងបរិបទកូវីដ១៩នេះផ្ទាល់។

កាលពីព្រឹកថ្ងៃអង្គារទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០២២ វិទ្យាស្ថានអន្តរជាតិ អាយឃី បានសហការជាមួយ ក្រុមហ៊ុន CheckinMe បង្កើតសិក្ខាសាលាមួយស្តីពី អត្ថប្រយោជន៍ប្រព័ន្ធ QR កូដ ក្នុងបរិបទកូវីដ១៩។

Ds C09637

 លោក ម៉ិច សីហា នាយកវិទ្យាស្ថានអន្តរជាតិ អាយឃី បានសំដែងការស្វាគមន៍ និងបានចែករំលែកពីការកសាង Branding ចំនួន ៤ ចំនុចរួមមាន Boss Branding, Company Branding, Product Branding, Customer Branding ដែលជាកត្តាយ៉ាងសំខាន់មួយចំពោះម្ចាស់អាជីវកម្ម ត្រូវតែរៀនសូត្រ និងអនុវត្តឲ្យបានត្រឹមត្រូវ។

Pic 3

 យោងតាមលោក ឡី កំថូង បានថ្លែងឱ្យដឹងថា៖ ខ្លឹមសារនៃការធ្វើសិក្ខាសាលានេះមានគោលបំណងចំបងដើម្បីផ្ដល់ចំណេះដឹង បច្ចេកទេសក្នុងការរៀបចំ និងបង្កើត QR កូដ យកទៅប្រើប្រាស់សម្រាប់យុវជន និស្សិត និងម្ចាស់អាជីវកម្ម ដើម្បីបង្កើតភាពងាយស្រួល និងបង្កើនទីផ្សារតាមបែបឌីថីថលផងដែរ ជាពិសេសការកសាង Branding

Ds C09538

នេះជាការឆ្លុះបញ្ចាំងពីការរីកចម្រើនយ៉ាងលឿនរបស់ក្រុមហ៊ុន CheckinMe ដែលទើបតែចាប់ផ្ដើមនៅដើមឆ្នាំនេះទេ ប៉ុន្តែមានបេសកកម្ម និងចក្ខុវិស័យយ៉ាងមុតមាំក្នុងការចែករំលែកបទពិសោធន៍ ចំណេះដឹង ទៅកាន់យុវជន។ លើសពីនេះ ក្រុមហ៊ុន CheckinMe នឹងបន្តធ្វើសិក្ខាសាលានេះជាបន្តបន្ទាប់ ដើម្បីផ្តល់ជាផលប្រយោជន៍ទៅកាន់និស្សិត និងយុវជនបន្ថែមទៀត។ស្របពេលជាមួយគ្នាផងដែរ ធានាគារ Prince ក៏មានការណែនាំអំពីការរីកចម្រើន បច្ចេកវិទ្យាថ្មី និងសេវាកម្មរបស់ខ្លួនផងដែរ។

សម្រាប់ម្ចាស់អាជីវកម្ម ឬម្ចាស់ក្រុមហ៊ុន ដែលកំពុងពិបាកនូវក្នុងការស្រង់វត្តមានបុគ្គលិក អាចទំនាក់ទំនងទៅកាន់ក្រុមហ៊ុន CheckinMe ដើម្បីទទួលបានព័ត៌មានបន្ថែម៖

May be an image of 2 people and text

 

Page: Checkinme

 

No description available.

 

No description available.