Alynana Media Cambodia
Icon Collap
clinic narit

Samsung ប្តឹង​ក្រុមហ៊ុន​មួយ​របស់​ចិន ពាក់ព័ន្ធ​នឹង​ការ​រំលោ.ភ​បំពា.ន​ប៉ាតង់

Media LNN | Jul 04, 2023
Samsung ប្តឹង​ក្រុមហ៊ុន​មួយ​របស់​ចិន ពាក់ព័ន្ធ​នឹង​ការ​រំលោ.ភ​បំពា.ន​ប៉ាតង់
Clinic narith

កូរ៉េ​ខាងត្បូង ៖ ក្រុមហ៊ុន Samsung របស់​ប្រទេស​កូរ៉េ​ខាងត្បូង បាន​ដាក់​ពាក្យ​ប្តឹង​ក្រុមហ៊ុន BOE Technology របស់​ប្រទេស​ចិន​ពី​បទ​រំលោ.ភ​បំពា.ន​លើ​ប៉ាតង់​ចំនួន​៥​របស់​ខ្លួន ពាក់ព័ន្ធ​នឹង​បច្ចេក​វិទ្យា​​អេ​ក្រង់ ដែល​ប្រើប្រាស់​នៅ​ក្នុង​ឧបករណ៍​ចល័ត​រួម​ទាំង​ទូរស័ព្ទ iPhone 12 របស់​ក្រុមហ៊ុន Apple ផង​ដែរ​។Samsung Display ដែល​ជា​អង្គភាព​មួយ​របស់​ក្រុមហ៊ុន Samsung Electronics បាន​ស្នើ​សុំ​ឱ្យ​គណៈ​វិនិច្ឆ័យ​​សហព័ន្ធ​ក្នុង​រដ្ឋ​តិច​សាស់ ផ្តល់​យុ​ត្ត​ធម៌​ដល់​ការ​ខូចខាត សម្រាប់​ការ​រំលោ.ភ​បំពា.ន​លើ​ប៉ាតង់​ទាក់ទង​នឹង​អេ​ក្រង់ OLED ដែល​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន BOE Technology របស់​ចិន ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ប៉េ​កាំ​ង ដោយ​ក្នុង​នោះ Samsung ក៏​ស្វែងរក​ដីកា​ពី​តុលាការ ដើម្បី​បញ្ឈប់​ការ​នាំ​ចូល និង​លក់​អេ​ក្រង់​ដែល​រង​ផល​ប៉ះពាល់​ផង​ដែរ​។photo_2023-06-12_07-46-59-43

សំណុំរឿង​នេះ ត្រូវ​បាន​ដាក់​កាលពី​ស​ប្តា​ហ៍​មុន នៅ​ឯ​តុលាការ​សហរដ្ឋអាមេរិក ក្នុង​រដ្ឋ​តិច​សាស់​ភាគ​ខាងកើត ដែល​មានកេរ្តិ៍ឈ្មោះ​សម្រាប់​សវនាការ និង​ការ​សម្រេចចិត្ត​លឿន​លើ​សំណុំរឿង​នេះ​។ក្រុមហ៊ុន Apple បាន​នឹង​កំពុង​ប្រើប្រាស់​អេ​ក្រង់ OLED លើ​ម៉ូ​ដែល Apple Watch និង iPhone មួយ​ចំនួន​របស់​ខ្លួន រួម​ទាំង iPhone 14 ចុង​ក្រោយបង្អស់​ផង​ដែរ​។ Apple បាន​លើក​ឡើង​ថា OLED ផ្តល់​គុណភាព​រូបភាព​កាន់តែ​ច្បាស់ និង​អនុញ្ញាត​ឱ្យ​មាន​អេ​ក្រង់​ស្តើង​ជាង​អេ​ក្រង់​ធម្មតា​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ទីផ្សារ​អេ​ក្រង់ OLED ត្រូវ​បាន​គ្រប់គ្រង​ដោយ​អង្គភាព Samsung Display ហើយ​និង​ក្រុមហ៊ុន BOE Technology ដែល​បាន​បង្រួម​គម្លាត​ប្រជែង​វ៉ា​ដាច់​អង្គភាព LG Display របស់​ក្រុមហ៊ុន LG Electronics របស់​កូរ៉េ​ខាងត្បូង កាលពី​ឆ្នាំ​មុន​។Samsung Display បាន​អះអាង​ថា ខ្លួន​បន្ត​ទទួល​រង​ការ​ខូចខាត ដែល​មិន​អាច​ជួសជុល​បាន ដែល​ជា​លទ្ធផល​នៃ​ការ​រំលោ.ភ​បំពា.ន​ពី​ក្រុមហ៊ុន BOE Technology នៃ​ប៉ាតង់​លេខ ៥៩៩ ដែល​មិន​មាន​ដំណោះស្រាយ​គ្រប់គ្រាន់​តាម​ផ្លូវច្បាប់​ទេ លុះត្រាតែ​ការ​រំលោ.ភ​បំពា.ន​របស់​ភាគី​ចិន ត្រូវ​បាន​បញ្ចូល​ដោយ​តុលាការ​រដ្ឋ​តិច​សាស់​៕