ក្រុមវិស្វករអវកាសចិនបាននិយាយថា យានចម្លងឈ្មោះ Long March-2F របស់ប្រទេសចិន បានឆ្លងកាត់ការធ្វើឱ្យប្រសើរឡើងនូវបច្ចេកទេសជាច្រើន ដើម្បីបង្កើនសុវត្ថិភាព និងភាពជឿជាក់របស់ខ្លួន នៅក្នុងបេសកកម្មបាញ់បង្ហោះយានអវកាស ស៊ិនចូវ-១៧ (Shenzhou-17)។
ទីភ្នាក់ងារអវកាសចិន (CMSA) បាននិយាយថា ការរួមបញ្ចូលគ្នានៃយានអវកាស ស៊ិនចូវ-១៧ និងយានចម្លង Long March-2F ត្រូវបានដឹកជញ្ជូនទៅកាន់មជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប ជីវឈាន (Jiuquan) នៅភាគពាយ័ព្យប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ (១៩ តុលា) ហើយយានអវកាសនេះ នឹងត្រូវបានបាញ់បង្ហោះក្នុងពេលដ៏សមស្របមួយនៅពេលខាងមុខ។
លោក ស៊ី យ៉ាវឈីញ (Shi Yaoqxin) វិស្វករនៃក្រុមបាញ់បង្ហោះរ៉ូកែត បាននិយាយថា ដោយផ្អែកលើបទពិសោធន៍នៃការបាញ់បង្ហោះមុនៗ រ៉ូកែត Long March-2F នេះ ត្រូវបានធ្វើឱ្យប្រសើរឡើង និងពិនិត្យបច្ចេកទេសយ៉ាងទូលំទូលាយសម្រាប់បេសកកម្មនេះ។
គ្រឿងបរិក្ខារ និងឧបករណ៍ នៅទីតាំងបាញ់បង្ហោះគឺស្ថិតក្នុងស្ថានភាពល្អប្រសើរ ហើយការត្រួតពិនិត្យមុខងារមុនការបាញ់បង្ហោះផ្សេងៗ និងការធ្វើតេស្តរួមគ្នា នឹងត្រូវបានអនុវត្តតាមការគ្រោងទុកផងដែរ៕