ធនាគារធំអាមេរិក Silicon Valley មានមូលដ្ឋាននៅទីក្រុង Santa Clara រដ្ឋកាលីហ្វ័រញ៉ា ពិតជាត្រូវបានដួលរលំហើយ បន្ទាប់ពីភាគហ៊ុនបានធ្លាក់ចុះ៦០ភាគរយកាលពីថ្ងៃព្រហស្បតិ៍ និងត្រូវបានបញ្ឈប់ចុងក្រោយបញ្ឈប់ថ្ងៃសុក្រធ្លាក់ដល់៦៩%។ ការដួលរលំមិនទាន់ត្រូវបានគេបង្ហាញជាសាធារណៈឡើយ តែបើតាមទស្សនាវដ្តីForbes នោះគឺកើតឡើងដោយសារតែកត្តាជាច្រើនរួមបញ្ចូលគ្នា រួមទាំងកត្តាអ្នកគ្រប់គ្រង កត្តាម៉ាក្រូ ពាក្យចចាមអារ៉ាមបង្អាក់ទំនុកចិត្ត។
បើទោះជាយ៉ាងណាក៏ដោយ នៅក្នុងសេចក្តីថ្លែងការណ៍រួម ប្រធាននៃសហព័ន្ធបម្រុងនៃនាយកដ្ឋានរតនាគារ និងសាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើសហព័ន្ធហៅកាត់ FDIC របស់អាមេរិកបាននិយាយថា “បន្ទាប់ពីទទួលបានអនុសាសន៍ពីក្រុមប្រឹក្សានៃ (FDIC) និងទុនបម្រុងសហព័ន្ធ (Federal Reserve) ការពិគ្រោះយោបល់ជាមួយប្រធានាធិបតី និងលេខាធិការរបស់រតនាគារលោកស្រីYellen រដ្ឋាភិបាលអាមេរិកបានសម្រេចអនុម័តលើការធានាដំណោះស្រាយជូនធនាគារ Silicon Valley ជួយសម្របសម្រួលពេញលេញដល់អ្នកដាក់ប្រាក់បញ្ញើទាំងអស់។
សេចក្តីថ្លែងការណ៍បានបន្ថែមថា “អ្នកដាក់ប្រាក់នឹងមានសិទ្ធិអាចចូលយកប្រាក់ទាំងអស់របស់ពួកគេ ចាប់ពីថ្ងៃច័ន្ទ ទី ១៣ ខែមីនា”។ រដ្ឋាភិបាលនឹងផ្តល់មូលនិធិដល់ធនាគារតាមរយៈមធ្យោបាយថ្មី ដើម្បីជួយធានាថា ធនាគារអាចបំពេញតាមរាល់ការដកប្រាក់របស់អ្នកដាក់ប្រាក់។ ធនាគារកណ្តាលបាននិយាយនៅក្នុងការចេញផ្សាយមួយថា “ធនាគារកណ្តាលបានរៀបចំដើម្បីដោះស្រាយសម្ពាធសាច់ប្រាក់រួចហើយ”។ “សកម្មភាពនេះនឹងជំរុញសមត្ថភាពនៃប្រព័ន្ធធនាគារក្នុងការការពារប្រាក់បញ្ញើ និងធានានូវការផ្តល់ប្រាក់ និងឥណទានជាបន្តបន្ទាប់ដល់សេដ្ឋកិច្ច”។
នៅក្នុងការហៅទូរស័ព្ទជាមួយប្រព័ន្ធផ្សព្វផ្សាយកាលពីល្ងាចថ្ងៃអាទិត្យទី ១២ ខែមីនា មន្ត្រីរតនាគារបានកត់សម្គាល់ថា រដ្ឋាភិបាលបានស្វែងរកការដេញថ្លៃសម្រាប់ទ្រព្យសម្បត្តិរបស់ធនាគារ Silicon Valley ប៉ុន្តែក្រុមមន្ត្រីបានជ្រើសរើសមិនទាន់ដេញថ្លៃចាំស្ថានការណ៍ល្អជាងនេះ។
ធនាគារ Silicon Valley បានក្លាយជាធនាគារដ៏ធំបំផុតដែលបានបរាជ័យចាប់តាំងពីសមាគមកម្ចី និងសន្សំ Seattle's Washington Mutual ដួលក្នុងកំឡុងពេលមានវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៨ ជាការបរាជ័យធនាគារធំបំផុតទីពីរនៅក្នុងប្រវត្តិសាស្រ្តរបស់សហរដ្ឋអាមេរិក។ វាក៏ជាធនាគារដំបូងដែលបរាជ័យចាប់តាំងពីឆ្នាំ ២០២០មក៕