Alynana Media Cambodia
Icon Collap
clinic narit

លទ្ធផលធ្វើតេស្ត នៃវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Sinopharm ត្រូវចេញផ្សាយ ជាលើកដំបូង

Admin Alynana | May 27, 2021
លទ្ធផលធ្វើតេស្ត នៃវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Sinopharm ត្រូវចេញផ្សាយ ជាលើកដំបូង
Clinic narith

ចិន: លទ្ធផលលម្អិតបឋម ពីការធ្វើតេស្តដំណាក់កាលចុងក្រោយ នៃវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនចិន Sinopharm ត្រូវបានចេញផ្សាយជាសាធារណៈ ជាលើកដំបូង នៅលើទស្សនាវដ្តីវេជ្ជសាស្រ្តដ៏ល្បីឈ្មោះមួយរបស់សហរដ្ឋអាមេរិក ក្នុងសប្តាហ៍នេះ។ នេះបើតាមការ ផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែឧសភា ឆ្នាំ២០២១។

យោងតាមលទ្ធផលសិក្សាជាបឋម វ៉ាក់សាំងចំនួនពីរដែលអភិវឌ្ឍឡើងដោយ ក្រុមហ៊ុន China National Biotec Group (CNBG) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Sinopharm មានសមត្ថភាពទប់ស្កាត់ការឆ្លងចេញរោគសញ្ញាបានកម្រិត ៧២.៨ភាគរយ និង៧៨.១ភាគរយ គឺខ្ពស់ជាងអត្រា ៧២.៥ភាគរយ ដែលក្រុមហ៊ុន Sinopharm ធ្លាប់បានអះអាងកន្លងមកទៅទៀត។

មនុស្សសរុបជាង៤០,០០០នាក់ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ នៅតាមប្រទេសផ្សេងៗ បានចូលរួមក្នុងការធ្វើតេស្តនោះ ហើយគម្លាតរយៈពេល នៃការចាក់វ៉ាក់សាំងដូសទី១ និងដូសទី២ គឺ២១ថ្ងៃ។ ដោយឡែក សម្រាប់អត្រាប្រសិទ្ធភាពរបស់វ៉ាក់សាំង Sinopharm ទាំងពីរ ក្នុងការទប់ស្កាត់ការឆ្លងមិនចេញរោគសញ្ញា ឬមិនឲ្យធ្លាក់ខ្លួនឈឺធ្ងន់ ពុំទាន់អាចសន្និដ្ឋានច្បាស់បាននៅឡើយ ដោយទំនងជានឹងត្រូវរង់ចាំបញ្ចូលក្នុង ការវិភាគសិក្សាចុងក្រោយមួយផ្សេងទៀត។

គួរបញ្ជាក់ថា កាលពីប៉ុន្មានសប្តាហ៍មុន អង្គការសុខភាពពិភពលោក (WHO) បានសម្រេចផ្តល់ការទទួលស្គាល់ចំពោះវ៉ាក់សាំងមួយ ក្នុងចំណោមវ៉ាក់សាំង Sinopharm ទាំងពីរ៕