Alynana Media Cambodia
Icon Collap
clinic narit

ចិននិងវៀតណាមត្រៀមជម្លៀសមនុស្សរាប់ពាន់នាក់ចេញពីមុខខ្យល់ព្យុះទីហ្វុងកំណាចតាលីម(Talim)នៅព្រឹកថ្ងៃអង្គារនេះ

Media LNN | Jul 18, 2023
ចិននិងវៀតណាមត្រៀមជម្លៀសមនុស្សរាប់ពាន់នាក់ចេញពីមុខខ្យល់ព្យុះទីហ្វុងកំណាចតាលីម(Talim)នៅព្រឹកថ្ងៃអង្គារនេះ
Clinic narith

ចិន៖ ប្រជាពលរដ្ឋប្រមាណជា ១ភាគ៤ ត្រូវបានគេជម្លៀសចេញពីតំបន់ទីប្រជុំជនភាគខាងត្បូងប្រទេសចិន និងប្រទេសវៀតណាមមួយផ្នែកនៅមុនពេលខ្យល់ព្យុះទីហ្វុងកំណាចបានបោកបក់ចូលមកដលល់ឆ្នេរសមុទ្រកាលពីល្ងាចថ្ងៃចន្ទ ដោយនំាមកជាមួយនូវខ្យល់កន្ត្រាក់ និងទឹកភ្លៀងធ្លាក់ជោគជំាដែលតម្រូវឱ្យមានការលុបចោលជើងហោះហើររាប់រយជើងហោះហើរ បូករួមទំាងរថភ្លើងដឹកអ្នកដំណើរផងដែរ។
ដោយយោងតាមរដ្ឋបាលឧតុនិយមប្រទេសចិនបាននិយាយឱ្យដឹងនៅព្រឹកថ្ងៃអង្គារនេះថា ខ្យល់ព្យុះទីហ្វុងមានឈ្មោះថា តាលីម(Talim)ជាខ្យល់ព្យុះទីហ្វុងលំដាប់ទី៤នៅក្នុងឆ្នំា២០២៣នេះ បានបង្កឱ្យមានការរអិលបាក់ដីនៅតាមបណ្តោយឆ្នេរសមុទ្រក្នុងខេត្តក្វាងទុង(Guangdong)កាលពីម៉ោង១០ និង២០នាទីយប់មិញ វាមានកម្លំាងបោកបក់រហូតដល់ទៅ១៣៦.៨គីឡូម៉ែត្រក្នុងមួយម៉ោង។
រដ្ឋបាលឧតុនិយមចិនដដែលបានគូសបញ្ជាក់បន្ថែមទៀតថា ខ្យល់ព្យុះបានកើតមានឡើងដោយនំាមកជាមួយនូវទឹកភ្លៀងធ្លាក់ខ្លំាងនៅតាមបណ្តោយឈូងសមុទ្រភាគខាងត្បូងខេត្តក្វាងទុង រហូតដល់ខេត្តហៃណាន កាលពីរាត្រីថ្ងៃចន្ទ។
នៅក្នុងខេត្តក្វាងទុងតែមួយរបស់ប្រទេសចិន ពលរដ្ឋប្រមាណជា២៣ម៉ឺននាក់ត្រូវគេជម្លៀសចេញពីលំនៅដ្ឋានរបស់ពួកគេកាលពីយប់មិញនៅមុនពេលខ្យល់កន្ត្រាក់ឈានចូលមកដល់ ក្នុងនោះរាប់បញ្ចូលទំាងកម្មករនេសាទត្រីប្រមាណជា ៨ពាន់នាក់ចេញពីតាមបណ្តោយមាត់ឆ្នេរសមុទ្រទៀតផង។
នៅព្រឹកថ្ងៃអង្គារនេះ ខ្យល់ព្យុះកំពុងតែមានមុខរំកិលចូលមកកាន់តំបន់ភាគពាយ័ព្យប្រទេសនៅក្នុងតំបន់ស្វ័យតហ្គំាងស៊ី(Guangxi) ដែលមានកំរិតបោកបក់ត្រឹម២០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយអាចនឹងបន្តមកកាន់តំបន់ភាគខាងជើងប្រទេសវៀតណាមនៅថ្ងៃពុធ។
ដោយឡែកអាជ្ញាធរវៀតណាមវិញ បាននិយាយឱ្យដឹងនៅព្រឹកនេះថា ពួកគេបានត្រៀមជម្លៀសប្រជាពលរដ្ឋប្រមាណជា៣ម៉ឺននាក់ចេញពីតំបន់ដែលខ្យល់ព្យុះបោកបក់ខ្លំាងជាងគេនៅក្នុងខេត្ត ហ្គាងនិញ (Quang Ninh )និងខេត្តហៃផុង( Hai Phong)។
គណៈកម្មាធិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិរបស់ប្រទេសវៀតណាមបានលើកឡើងនៅក្នុងរបាយការណ៍របស់ខ្លួននៅព្រឹកនេះថា ខ្យល់ព្យុះឈ្មោះ តាលីម(Talim) អាចជាខ្យល់ព្យុះដ៏កំណាចមួយដែលធ្លាប់បោកបក់មកលើឈូងសមុទ្រតុងកឹង(Tonkin)កាលពីប៉ុន្មានឆ្នំាកន្លងទៅនេះ ខណៈដែលក្រុមអ្នកទេសចរភាគច្រើនត្រូវគេប្រាប់ឱ្យចាកចេញពីគន្លងផ្លូវដើររបស់ខ្យល់ព្យុះនៅថ្ងៃអង្គារនេះ។
នាយករដ្ឋមន្រ្តីវៀតណាម លោក ផាម មិញជិញ(Pham Minh Chinh) បានណែនំាឱ្យក្រុមឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិឱ្យត្រៀមលក្ខណៈដើម្បីជួយសង្គ្រោះមនុស្សភ្លាមៗ ដោយលោកបានព្រមានថា អាចនឹងមានគ្រោះទឹកជំនន់កើតមានឡើងដោយសារតែខ្យល់ព្យុះនេះដែរ។
ដោយឡែកអាជ្ញាធរនៅឯអាកាសយានដ្ឋានក្រុងហុងកុងវិញ បាននិយាយដែរថា មានអ្នកដំណើរប្រមាណជា១ពាន់នាក់បានរងផលប៉ះពាល់ដោយសារតែការលុបចោលជើងហោះហើរ និងត្រូវពន្យាពេលចេញដំណើរមកកាន់តំបន់ ដោយសារតែត្រូវរង់ចំាខ្យល់ព្យុះធ្វើដំណើរឆ្លងកាត់ផុតសិន។
ចំណែកឯរថភ្លើងជាច្រើនខ្សែនៅក្នុងខេត្តក្វាងទុង និងខេត្តហៃណានវិញ ក៏ត្រូវបានលុបចោលការចេញដំណើរផងដែរនៅព្រឹកមិញនេះ៕