Alynana Media Cambodia
Icon Collap
clinic narit

Tesla កំពុងបញ្ឈប់បុគ្គលិកក្នុងរោងចក្រប្រទេសចិន

Media LNN | Jul 08, 2023
Tesla កំពុងបញ្ឈប់បុគ្គលិកក្នុងរោងចក្រប្រទេសចិន
Clinic narith

(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តលំដាប់ខ្នាតយក្ស Tesla កំពុងបញ្ឈប់បុគ្គលិកផលិតអាគុយសម្រាប់រថយន្តអគ្គិសនីមួយចំនួននៅក្នុងរោងចក្រ Gigafactory Shanghai ដែលជារោងចក្រធំបំផុតរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣។ជុំវិញការបញ្ឈប់បុគ្គលិកភ្លាមៗនេះនៅមិនទាន់មានរបាយការណ៍បញ្ជាក់ពី Tesla នៅឡើយនោះទេថា ត្រូវបានបញ្ឈប់ដោយមូលហេតុអ្វី និងមានបុគ្គលិកប៉ុន្មាននាក់ដែលត្រូវបានចាកចេញក្នុងចំនួនបុគ្គលិកសរុបជាង ២០,០០០នាក់។

នេះជាលើកទី១ ហើយដែលទទួលដំណឹងថា Tesla បញ្ឈប់បុគ្គលិកក្នុងផ្នែកផលិតអាគុយរថយន្តអគ្គិសនីដែលជាផ្នែកដ៏សំខាន់មួយក្នុងសង្វាក់ផលិតកម្មផលិតនិងដំឡើងរថយន្តអគ្គិសនី ដែលកន្លងមក Tesla ធ្លាប់តែបញ្ឈប់ទៅផ្នែក Autopilot ឬផ្នែកមិនសំខាន់ប៉ុណ្ណោះ។ យោងតាមការរាយការណ៍ពី Deep Analysis នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានឱ្យដឹងថា មានបុគ្គលិកផ្នែកផលិតអាគុយតិចជាង ១,០០០នាក់ ដូច្នេះមានន័យថា បញ្ហាដែលឈានដល់ការបញ្ឈប់នេះអាចក្នុងចំនួនតិចប៉ុណ្ណោះ។

គួរជម្រាបដែរថា រោងចក្រ Gigafactory Shanghai របស់ក្រុមហ៊ុន Tesla គឺជារោងចក្រធំបំផុត និងផលិតភាពបំផុតរបស់ខ្លួន និងមានបុគ្គលិកសរុបប្រហែល២០,០០០ នាក់ រួមទាំងអ្នកដែលកំពុងធ្វើការផ្នែកដំឡើងរថយន្ត Model Y និង Model 3 ផងដែរ៕