Alynana Media Cambodia
Icon Collap
clinic narit

អ្នកជំនាញសន្និដ្ឋានថា យានជ្រមុជទឹក Titan អាចផ្ទុះ ហើយមនុស្សជិះក្នុងនោះ ស្លាប់យូរហើយ

Media LNN | Jun 21, 2023
អ្នកជំនាញសន្និដ្ឋានថា យានជ្រមុជទឹក Titan អាចផ្ទុះ ហើយមនុស្សជិះក្នុងនោះ ស្លាប់យូរហើយ
Clinic narith

អ្នកមុជទឹកដែលមានបទពិសោធន៍ចុះទៅជ្រៅក្នុងមហាសមុទ្រ ដើម្បីមើលខ្មោចកប៉ាល់ Titanic បានសន្និដ្ឋានថា យានជ្រមុជទឹក​ Titan ដែលបាត់ខ្លួនកាលពីថ្ងៃអាទិត្យ អាចនឹងផ្ទុះនៅផ្ទៃខាងក្រោមជម្រៅជាង៣០០០ម៉ែត្រ។

 
 

លោក Michael Harris បានប្រាប់ទូរទស្សន៍ Fox News ថា គាត់មិនមានសុទិដ្ឋិនិយមថា ពួកគេនឹងត្រូវជួយសង្គ្រោះបានឡើយ ហើយជឿថា កងទ័ពជើងទឹកសហរដ្ឋអាមេរិក មិនអាចធ្វើអ្វីបាននោះទេនៅពេលនេះ។

 

លោកនិយាយថា “ស្ថានភាពដ៏អាក្រក់បំផុតនោះគឺថា មានអ្វីកើតឡើងចំពោះយានជ្រមុជទឹក ហើយការភ័យខ្លាចរបស់យើងគឺថា វាបានផ្ទុះក្នុងជម្រៅប្រហែល ៣២០០ម៉ែត្រ ហើយអ្នកជិះក្នុងនោះ ស្លាប់យូរមកហើយ”។នៅជម្រៅទាំងនោះ ទម្ងន់ទឹកនឹងបញ្ចេញសម្ពាធខ្លាំងទៅលើយានដែលបាត់ខ្លួន ចរន្តរបស់វាត្រូវបានកាត់ផ្តាច់ ជាហេតុធ្វើឲ្យតួយានត្រូវផ្ទុះ។ ពេលដែលវាផ្ទុះ គ្មានអ្វីត្រូវសង្ស័យឡើយ មនុស្សទាំង៥ត្រូវតែស្លាប់។

ទោះបីជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាការសន្និដ្ឋានរបស់អ្នកជំនាញម្នាក់ប៉ុណ្ណោះ។ យ៉ាងណាមិញ ឆ្មាំសមុទ្រអាមេរិកបានបញ្ជាក់ថា ទោះពេលនេះអ្នកទាំងនោះនៅរស់មែន ប៉ុន្តែពួកគេនៅសល់ខ្យល់ដកដង្ហើមបានត្រឹម៤០ម៉ោងទៀតប៉ុណ្ណោះ។

នាវាជាច្រើន បូករួមទាំងយានក្រោមទឹកដែលដំណើរការពីចម្ងាយ (ROV) ផងដែរ ត្រូវបានដាក់ពង្រាយនៅកន្លែង និងមានបំពាក់កាមេរានៅលើនោះ ក្នុងប្រតិបត្តិការស្វែងរកគ្របដណ្តប់លើផ្ទៃសមុទ្រទំហំ ១៩៦៨៣គីឡូម៉ែត្រការ៉េ។មនុស្ស៥នាក់ដែលជិះក្នុងនោះមានដូចជាមហាសេដ្ឋីជនជាតិប៉ាគីស្ថានឈ្មោះ Shahzada Dawood និងកូនប្រុសវ័យជំទង់របស់គាត់ឈ្មោះ Sulaiman Dawood, មហាសេដ្ឋីជនជាតិអង់គ្លេសឈ្មោះ Hamish Harding, អ្នករុករកបារាំងដែលល្បីជាសកលឈ្មោះ Paul-Henri Nargeolet និងនាយកប្រតិបត្តិក្រុមហ៊ុន OceanGate តែម្តង ឈ្មោះ Stockton Rush៕