Alynana Media Cambodia
Icon Collap
clinic narit

រោងចក្រដំឡើងរថយន្ត Toyota នៅកម្ពុជា តម្លៃជិត ៣៧ លានដុល្លារ នឹងចាប់ផ្តើមតំឡើងរថយន្តក្នុងខែកក្កដាខាងមុខនេះ

Media LNN | May 26, 2023
រោងចក្រដំឡើងរថយន្ត Toyota នៅកម្ពុជា តម្លៃជិត ៣៧ លានដុល្លារ នឹងចាប់ផ្តើមតំឡើងរថយន្តក្នុងខែកក្កដាខាងមុខនេះ
Clinic narith
 

ក្រុម​ហ៊ុនដំឡើងរថយន្ត Toyota ស្ថិតនៅតំបន់​សេដ្ឋកិច្ច​ពិសេស​ រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ដែលមានទំហំ​​​ទុនវិនិយោគជិត ៣៧ ​លាន​​ដុល្លារ គ្រោងនឹងដាក់ឱ្យដំណើរការនៅខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍នៅក្នុងពិធីជួបសំណេះសំណាល​ជាមួយកម្មករជិត ២ ម៉ឺននាក់ នៅព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៣នេះថា នៅខែកក្កដា ខាងមុខនេះ រោងចក្រដំឡើងរថយន្ត Toyota នឹងសាងសង់រួចរាល់ ហើយអាចនឹង​ចាប់ផ្ដើមផលិតរថយន្ត​ នៅតំបន់សេដ្ឋកិច្ចពិសេស​រ៉ូយ៉ាល់ គ្រុប ភ្នំពេញ។ក្រុម​ហ៊ុន Toyota Tsusho Manufacturing (Cambodia)​ Co., Ltd. ត្រូវបានក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ​សម្រេចចេញវិញ្ញាបនបត្រកាល​ពី​ថ្ងៃ​ទី​ ៨ ខែកញ្ញា ឆ្នាំមុន លើ​​គម្រោង​បង្កើត​រោងចក្រ​ផ្គុំ និង​ដំឡើង​រថយន្តនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ មាន​​​ទុនវិនិយោគ ៣៦,៧ ​លាន​​ដុល្លារ និង​អាច​បង្កើត​ការងារ​បាន​ ១៥០ ​នាក់ ដែលជាក្រុមហ៊ុនទី២ បន្ទាប់ពីក្រុមហ៊ុន Ford ដែលបានដាក់ឱ្យដំណើរការកាលពីខែមិថុនា ឆ្នាំមុន៕