Alynana Media Cambodia
Icon Collap
clinic narit

រដ្ឋបាល​​ Trump កាត់ CDC ចេញពី​ក្រុម​ផ្ដល់​ទិន្នន័យ​អ្នកជំងឺ COVID-19 និង​បញ្ជូន​ទិន្នន័យ​ផ្ទាល់ទៅកាន់​ក្រសួង​សុខាភិបាល

Sang Kim | Jul 16, 2020
រដ្ឋបាល​​ Trump កាត់ CDC ចេញពី​ក្រុម​ផ្ដល់​ទិន្នន័យ​អ្នកជំងឺ COVID-19 និង​បញ្ជូន​ទិន្នន័យ​ផ្ទាល់ទៅកាន់​ក្រសួង​សុខាភិបាល
Clinic narith

អាមេរិក៖ រដ្ឋបាល​លោក​ Trump បាន​បញ្ជាក់​កាលពី​ថ្ងៃ​ពុធ​ថា ​ខ្លួន​បាន​បញ្ជា​ឲ្យ​បញ្ជូន​ទិន្នន័យ​ស្ដីពី​អ្នក​ជំងឺ​វីរុស​កូ​រ៉ូ​ណា ដោយ​ផ្ទាល់​ទៅកាន់​ក្រសួង​សុខាភិបាល​ និង​ប្រជា​សេវា​ជំនួស​ឲ្យ​ការ​បញ្ជូន​ទៅកាន់​មជ្ឈ​មណ្ឌល​គ្រប់គ្រង​ និង​បង្ការ​ជំងឺ​ឬ​ហៅ​កាត់​ថា CDC

ការ​ផ្លាស់ប្ដូរ​ទិស​ដៅ​នេះ​បាន​ចោទ​ជា​សំណួរ​ជាច្រើន ​អំពី​ភាព​ត្រឹមត្រូវ​នៃ​ដំណើរការ​។ ក្រុម​អតីតមន្ត្រី​សុខាភិ​បា​ល​​មួយ​ចំនួន​បារម្ភ​ថា​ ការ​ផ្លាស់ប្ដូរ​នេះ​អាច​បណ្ដាល​​ឱ្យ​មាន​ទិន្នន័យ​ដែល​មិន​មាន​តម្លាភាព ​ទោះបីជា​ពួកគេ​បាន​ទទួល​ស្គាល់​នៅ​ក្នុង​បទសម្ភាសន៍​ថា​ ប្រព័ន្ធ​ប្រមូល​ទិន្នន័យ​របស់​ CDC គឺ​ហួស​សម័យ​ហើយ ​មិន​ឆ្លើយតប​ទៅ​នឹង​ការ​ទាមទារ​របស់​ជំងឺ​រាតត្បាត​សកល ​Covid-19​។ អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល ​និង​ប្រជា​សេវា លោក ម៉ៃ​ឃើ​ល​ កាពូ​តូ បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ ​ទៅកាន់​ស្ថានីយ​ទូរទស្សន៍ CNBC ថា​ “ប្រតិបត្តិការ​ប្រមូល​ទិន្នន័យ​ចាស់​របស់ CDC ធ្លាប់​ធ្វើ​ការ​ត្រួត​ពិនិត្យ​ព័ត៌មាន​ មន្ទីរពេទ្យ​យ៉ាង​ត្រឹមត្រូវ​នៅ​ទូទាំង​ប្រទេស ​ប៉ុន្តែ​មិន​មាន​ប្រព័ន្ធ​គ្រប់​គ្រាន់​ទេ​នៅ​បច្ចុប្បន្ន​នេះ​”។ ក្រុមការងារ​ពិសេស​ទទួលបន្ទុក​ផ្នែក​វីរុស​កូ​រ៉ូ​ណា​របស់​ប្រធានាធិបតី​ បាន​ជំរុញ​ឱ្យ​មាន​ការ​កែ​លម្អ​ជាច្រើន​ខែ​មក​ហើយ ប៉ុន្តែ​ពួកគេ​មិន​អាច​ទប់ស្កាត់​ការ​រីក​រាលដាល​ នៃ​ជំងឺ​រាតត្បាត​សកល​នេះ​បានទេ​៕