Alynana Media Cambodia
Icon Collap
clinic narit

Vietjet បន្ថែមសេវាកម្មថ្មី ភ្ជាប់ការហោះហើរទីក្រុងហូជីមិញជាមួយទីក្រុងស៊ីអានរបស់ចិន

Media LNN | Apr 09, 2024
Vietjet បន្ថែមសេវាកម្មថ្មី ភ្ជាប់ការហោះហើរទីក្រុងហូជីមិញជាមួយទីក្រុងស៊ីអានរបស់ចិន
Clinic narith

អ្នកធ្វើដំណើរតាមផ្លូវអាកាសទទួលបាននូវបទពិសោធថ្មី នៅពេលដែលក្រុមហ៊ុន Vietjet ពង្រីកបណ្តាញជើងហោះហើររបស់ខ្លួនបន្ថែមទៀតរវាងប្រទេសវៀតណាម និងប្រទេសចិន បន្ទាប់ពីការបើកដំណើរការសេវាកម្មទីក្រុងសៀងហៃ និងទីក្រុង ឈិនឌូ កាលពីដើមឆ្នាំនេះ។
Vietjet aircraft (2)

ក្រុមហ៊ុន​នេះនឹងក្លាយជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេដែលដំណើរការផ្លូវហោះហើរត្រង់តភ្ជាប់មជ្ឈមណ្ឌលសេដ្ឋ​កិច្ចរបស់ប្រទេសវៀតណាមនៃទីក្រុងហូជីមិញទៅកាន់រដ្ឋធានីបុរាណ ស៊ីអាន (Xi'an) របស់ប្រទេសចិន។ សេវាកម្មមិនឈប់សំចតនឹងផ្តល់ជូនអ្នកដំណើរនូវជម្រើសការធ្វើដំណើរកាន់​តែ​ច្រើន កាត់បន្ថយពេលវេលាធ្វើដំណើររបស់ពួកគេ និងសន្សំសំចៃ។

ផ្លូវហោះហើរទីក្រុងហូជីមិញ-ក្រុង​ស៊ីអាន នឹងដំណើរការនៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៤ ជាមួយនឹងជើងហោះហើរត្រឡប់មកវិញចំនួន ៤ ដងក្នុងមួយសប្តាហ៍។ ជើងហោះហើរពីទីក្រុងហូជីមិញទៅកាន់ទីក្រុងស៊ីអាន ចេញដំណើររៀងរាល់ថ្ងៃចន្ទ ពុធ សុក្រ និងថ្ងៃអាទិត្យ នៅម៉ោង ០៨:០៥ (ម៉ោងក្នុងស្រុក) និងចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Xi'an Xianyang នៅម៉ោង ០១:៣០ ថ្ងៃបន្ទាប់ (ម៉ោងក្នុងស្រុក)។ ជើងហោះហើរត្រឡប់ពីក្រុង​ស៊ីអាន មក​កាន់​ទីក្រុងហូជីមិញវិញ ចេញដំណើររៀងរាល់ថ្ងៃចន្ទ អង្គារ ព្រហស្បតិ៍ និងថ្ងៃសៅរ៍ វេលាម៉ោង ០២:៣០ (ម៉ោងក្នុងស្រុក) និងចុះចតនៅទីក្រុងហូជីមិញនៅម៉ោង ០៦:២៥ (ម៉ោងក្នុងស្រុក)។

ផ្លូវហោះហើរត្រង់ពីសៀមរាបទៅហាណូយត្រូវបានដំណើរការឡើងវិញក្នុងខែធ្នូឆ្នាំមុន។ ជាមួយនឹងបណ្តាញជើងហោះហើរថ្មីរវាងវៀតណាម និងចិន ប្រទេសកម្ពុជាមានសក្តានុពលក្នុងការធ្វើដំណើរទៅកាន់ប្រទេសចិនតាមរយៈប្រទេសវៀតណាមដើម្បីបង្កើនការតភ្ជាប់ក្នុងតំបន់។
Xi'an

ក្រុង​ស៊ីអាន ជារដ្ឋធានី​ខេត្តសានស៊ី (Shaanxi) នៃតំបន់ភាគពាយ័ព្យរបស់ប្រទេសចិន គឺជាទីក្រុងបុរាណដែលធ្លាប់​​ជារាជធានីរបស់​រាជវង្សចំនួន ១៣ ជំនាន់​នៅក្នុងប្រទេសចិន។ វា​ជា​ចំណុច​សំខាន់​មួយ​នៃ​វិថី​សូត្របុរាណ​កាល​ ​ដែល​តភ្ជាប់​ពាណិជ្ជកម្ម ​និង​វប្បធម៌​រវាង​អាស៊ី ​និង​អឺរ៉ុប។ ទីក្រុងបុរាណស៊ីអាន មានភាពល្បីល្បាញដោយសារប្រវត្តិសាស្រ្តដ៏សម្បូរបែប និងជាភូមិសាស្ដ្រ​សម្បូរ​សម្បត្តិវប្បធម៌ ដូចជា ផ្នូររបស់អធិរាជ Qin ទីមួយ​ អារាម​ Great Wild Goose និងឧទ្យាន Datang Furong ជាដើម។

ជាមួយ​គ្នានេះដែរ ទីក្រុងហូជីមិញគឺជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ វប្បធម៌ និងទេសចរណ៍ដ៏ធំបំផុតរបស់វៀតណាម។ អ្នកធ្វើដំណើរអាចរីករាយនឹងម្ហូប​អាហារ​រសជាតិដើមរបស់វៀតណាមនៃ ហ្វើ​, បាញ់មី​, កាហ្វេ និងអាហារវៀតណាមជាច្រើនទៀតនៅទីក្រុងហូជីមិញ ហើយភ្ជាប់ទៅកាន់គោលដៅល្បីៗរបស់វៀតណាមនៅដាណាង, កោះភូគុក​ និង ហ៊ូ​ ជាដើម។

ដើម្បីអបអរសាទរការហោះហើរ​ផ្លូវថ្មី និងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការធ្វើដំណើរចំណាយ​ទាប​ ក្រុមហ៊ុន Vietjet ចាប់ផ្តើមការលក់តម្លៃសំបុត្រ​ពិសេស​នៅ​ថ្ងៃសុក្រ​ត្រឹម សូន្យ​ដុល្លារ​ (*) សម្រាប់ការធ្វើដំណើររហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤​ (**)។ សំបុត្រប្រូម៉ូសិនមានផ្តល់ជូនរៀងរាល់ថ្ងៃសុក្ររហូតដល់ដំណាច់ឆ្នាំនៅលើគេហទំព័រ www.vietjetair.com និងកម្មវិធីទូរស័ព្ទ Vietjet Air។

រីករាយការហោះហើរជាមួយក្រុមហ៊ុន Vietjet លើយន្តហោះទំនើប និងគិតគូរ​អំពី​បរិស្ថាន បុគ្គលិកអាកាសចរណ៍​ដែលមានជំនាញវិជ្ជាជីវៈ និងយកចិត្តទុកដាក់ ក៏ដូចជា​បទពិសោធន៍ធ្វើម្ហូបជំនាញ​ដែលបាន​សម្រិត​សម្រាំង​មុខ​ម្ហូបអន្តរជាតិ និងវៀតណាម រួមទាំងម្ហូបពេញនិយម ដូចជា ហ្វើ និង បាញ់​មី​វៀតណាម។ លើសពីនេះ អ្នកដំណើរ​អាចរីករាយការសម្តែងសិល្បៈ​វប្បធម៌ និងសិល្បៈប្លែកៗក្នុងអំឡុងពេលហោះហើរ​នៅរយៈកម្ពស់ ១ម៉ឺន​ម៉ែត្រ។ ក្រុមហ៊ុន Vietjet ក៏ផ្តល់ការធានារ៉ាប់រង​ SkyCare ដោយឥតគិតថ្លៃសម្រាប់អ្នកដំណើរទាំងអស់ ដែលធានាបាននូវបទពិសោធន៍ធ្វើដំណើរដោយគ្មានកង្វល់។ កុំភ្លេចស្វែងយល់ពីអត្ថប្រយោជន៍នៃកម្មវិធីភាពស្មោះត្រង់របស់ Vietjet SkyJoy និងទាញយកអត្ថប្រយោជន៍ពីការផ្តល់ជូនពិសេសផ្សេងទៀត។