ក្រុមហ៊ុនអាកាសចរណ៍ជាតិ Vietnam Airlines នឹងភ្ជាប់ឡើងវិញនូវផ្លូវហោះហើរទីក្រុងហាណូយ ហ្លួងព្រះបាង និងសៀមរាប ចាប់ពីថ្ងៃទី១ ខែកក្កដា ដោយមានជើងហោះហើរចំនួន ៣ ដងក្នុងមួយសប្តាហ៍ ពោលនៅថ្ងៃចន្ទ ថ្ងៃពុធ និងថ្ងៃសុក្រ ហើយចំនួនជើងហោះហើរនឹងកើនឡើងដល់ ៥ ដងក្នុងមួយសប្តាហ៍ ចាប់ពីថ្ងៃទី៣០ ខែតុលាតទៅ ។
ការបន្តភ្ជាប់ជើងហោះហើរឡើងវិញ បន្ទាប់ពីបានផ្អាកអស់មួយរយៈ ដោយសារបញ្ហាកូវីដ ១៩ នឹងនាំមកនូវជម្រើសជើងហោះហើរដ៏ងាយស្រួលជាច្រើនដល់ភ្ញៀវទេសចរ និងរួមចំណែកជាវិជ្ជមានដល់ការងើបឡើងវិញនៃឧស្សាហកម្មទេសចរណ៍ ពាណិជ្ជកម្ម ការវិនិយោគ និងការផ្លាស់ប្តូរវប្បធម៌ក្នុងតំបន់រវាងប្រជាជាតិទាំងបីផងដែរ ។
ទន្ទឹមនោះ ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ក៏កំពុងដំណើរការជើងហោះហើរចំនួន ៧ ដងក្នុងមួយសប្តាហ៍នៅលើផ្លូវឆ្លងកាត់ឥណ្ឌូចិនមួយផ្សេងទៀត ដែលតភ្ជាប់ទីក្រុងហាណូយ វៀងច័ន្ទន៍ ភ្នំពេញ និងទីក្រុងហូជីមិញ ។