Alynana Media Cambodia
Icon Collap
clinic narit

ក្រុមហ៊ុន VinFast របស់វៀតណាម ក្លាយជាក្រុមហ៊ុនឡានអគ្គិសនីធំលំដាប់ទី៣លើលោក

Media LNN | Aug 28, 2023
ក្រុមហ៊ុន VinFast របស់វៀតណាម ក្លាយជាក្រុមហ៊ុនឡានអគ្គិសនីធំលំដាប់ទី៣លើលោក
Clinic narith

ភាគហ៊ុនរបស់ VinFast បានកើនឡើងខ្លាំងបន្ទាប់ពីការជួញដូរលើកដំបូងនៅសហរដ្ឋអាមេរិក ដោយក្រុមហ៊ុនបានកំណត់តម្លៃទីផ្សារសរុបរបស់ខ្លួនលើសក្រុមហ៊ុនផលិតរថយន្តធំៗមួយចំនួនរបស់ពិភពលោកដូចជា Ford  GM BMW និង Volkswagen ជាដើម។ លើសពីនេះក្រុមហ៊ុនយក្សវៀតណាមមួយនេះក៏បានក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតលំដាប់ទី ៣ ផងដែរ បន្ទាប់ពីក្រុមហ៊ុន Tesla និង BYD។​
Vinfast Vr E36 100815797 H

យោងតាមការ​ចុះ​ផ្សាយ​របស់សារពត៌មាន Vn Express កាលពីពេលកន្លង​មកនេះបានឱ្យដឹងថា ភាគហ៊ុនរបស់ VinFast ​បានចុះបញ្ជីនៅផ្សារហ៊ុន Nasdaq របស់សហរដ្ឋអាមេរិក លក់ក្នុងតម្លៃ ២២ដុល្លារ និងបានបិទនៅតម្លៃជាង ៣៧ដុល្លារ។ បន្ទាប់ពីការចេញលក់ជាលើកដំបូងក្នុងផ្សារហ៊ុន VinFast ឥឡូវនេះមានតម្លៃ ៨៥ពាន់លានដុល្លារ។
Maxresdefault

ទន្ទឹមនឹងនេះដែរ មូលធនប័ត្រទីផ្សារ Tesla នៅតែជាក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់ពិភពលោកដែលមានតម្លៃ ៧៣៩ពាន់លានដុល្លារ ហើយគូប្រជែងរបស់ចិន BYD ស្ថិតនៅលំដាប់ទី ២ ជាមួយនឹងតម្លៃ៨៧ ពាន់លានដុល្លារ ខណៈក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតលំដាប់ទី ៣ គឺ VinFast តាមគៀក BYD ហើយ ពោលនៅខ្វះតែ២ពាន់លានដុល្លារទៀតតែប៉ុណ្ណោះ។​
0x0

គួរជម្រាបផងដែរថា​ VinFast គឺស្ថិតនៅក្នុងត្រកូលរបស់ក្រុមហ៊ុន Vingroup របស់វៀតណាម ហើយត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៧​៕