Alynana Media Cambodia
Icon Collap
clinic narit

ស្ដេចវិនិយោគ Warren Buffett បានសម្រេចចិត្តលក់ភាគហ៊ុនធនាគារធំៗអាមេរិកចេញក្រោមហេតុផលធំៗទាំងអស់នេះ

Media LNN | Oct 28, 2023
ស្ដេចវិនិយោគ Warren Buffett បានសម្រេចចិត្តលក់ភាគហ៊ុនធនាគារធំៗអាមេរិកចេញក្រោមហេតុផលធំៗទាំងអស់នេះ
Clinic narith

បើអ្នកជាអ្នកស្រលាញ់ការវិនិយោគអ្នកច្បាស់ជាស្គាល់ហើយសេដ្ឋី Warren Buffett ត្រូវបានគេចាត់ទុកជាស្ដេចវិនិយោគប្រចាំសតវត្សទី២១ ជាពិសេសគឺគាត់ល្បីល្បាញខាងវិនិយោគភាគហ៊ុន ព្រមទាំងអាចកសាងទ្រព្យរាប់ពាន់លានដុល្លារចេញពីការវិនិយោគភាគហ៊ុនទៀតផង។

បើយោងតាម Yahoo finance បានឲ្យដឹងថា ចំពោះការវិនិយោគភាគហ៊ុនតាំងពីឆ្នាំ២០២២០មក សេដ្ឋីវ័យ៩៣ឆ្នារូបនេះតាមរយៈក្រុមហ៊ុន Berkshire Hathaway បានសម្រេចលក់ភាគហ៊ុនធនាគារមួយចំនួនដែលធ្លាក់ចុះភាគហ៊ុនធនាគារដែលក្រុមហ៊ុនបានសម្រេចលក់ចេញមានដូចភាគហ៊ុនធនាគារ BNY Mellon, Goldman Sachs, M&T Bank, US Bank និងធនាគារ PNC Financial ជាដើម។

កាលពីខែមេសាឆ្នាំ២០២៣នេះ លោកបានលើកឡើងពីមូលហេតុដែលលោកសម្រេចចិត្តលក់ហ៊ុនធនាគារធំៗមួយចំនួនរបស់អាមេរិកចេញគឺដោយសារតែធនាគារទាំងនោះបានបំប៉ោងទិន្នន័យនៃប្រាក់ចំណេញនិងធ្វើឲ្យអ្នកវិនិយោគយល់ច្រើនឡំទាក់ទងនឹងបំប៉ោងទិន្នន័យនៃទ្រព្យជាជាងតម្លៃពិតប្រាកដ។

លើសពីនេះលោកបានរិះគនថាធនាគារមួយចំនួនគឺបង្កើតកំហុសជាមូលដ្ឋានដែលមិនមានភាពត្រឹមត្រូវទាក់ទងនឹងបំណុលនិងទ្រព្យ។ ត្រង់នេះលោកបានលើកឧទាហរណ៍ថាធនាគារមួយចំនួនគិតតែពីទទួលប្រាក់បញ្ញើដែលអាចដកបានភ្លាមៗហើយធនាគារទាំងនោះប្រើប្រាស់លុយទាំងនោះទៅទិញប័ណ្ណបំណុលរយៈពេលវែង។

លោកបានលើកឡើងថា” ខ្ញុំគិតថាវិស័យធនាគារនឹងជួបព្យុះភ្លៀងជាច្រើនព្រោះតែទង្វើដែល​ពួកគាត់បានធ្វើដូចសព្វថ្ងៃ ហើយខ្ញុំមិនចូលចិត្តអាជីវកម្មរកស៊ីក្នុងវិស័យធនាគារដូចពីមុនទៀតទេ”។

គួរបញ្ជាក់ផងដែរចាប់តាំងពីធនាគារអាមេរិកចំនួន៣បានដួលរលំកាលពីអំឡុងខែមិនានិងមេសាឆ្នាំ២០២៣នេះ វិស័យធនាគារបានរងផលប៉ះពាល់យ៉ាងខ្លាំងជាពិសេសការដំឡើងការប្រាក់ដុល្លារអាមេរិកបានធ្វើឲ្យធនាគារចំណាយថ្លៃដើមច្រើនហើយគួបផ្សំនឹងត្រូវបង់ការប្រាក់សន្សំច្រើនទៀតនោះធ្វើឲ្យធនាគារមួយចំនួនធំរកស៊ីចំណេញទាំងតឹងពោលគឺចំណេញតិចតួចប៉ុណ្ណោះ៕