Alynana Media Cambodia
Icon Collap
clinic narit

WHOទទួលស្គាល់កូវីដបំប្លែងខ្លួន ឥណ្ឌា ពិតជាអាចយកឈ្នះវ៉ាក់សាំងបច្ចុប្បន្ន ហើយបានបន្ថែមវ៉ារ្យ៉ង់នេះក្នុងបញ្ជីវីរុសរបស់ខ្លួន

Admin Alynana | Apr 28, 2021
WHOទទួលស្គាល់កូវីដបំប្លែងខ្លួន ឥណ្ឌា ពិតជាអាចយកឈ្នះវ៉ាក់សាំងបច្ចុប្បន្ន ហើយបានបន្ថែមវ៉ារ្យ៉ង់នេះក្នុងបញ្ជីវីរុសរបស់ខ្លួន
Clinic narith

អង្គការសុខភាពពិភពលោក (WHO) បានបន្ថែមជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីរបស់ឥណ្ឌា ចូលក្នុងបញ្ជីនៃវ៉ារ្យ៉ង់ថ្មី ដែលចាំបាច់ត្រូវតាមដានយ៉ាងដិតដល់ ចំពោះសញ្ញានៃការចម្លងខ្ពស់ជាងមុន និងសក្តានុពលកាន់តែច្រើននៃវ៉ារ្យង់នេះ បន្ទាប់ពីត្រូវបានរាយការណ៍ វាមានសមត្ថភាពគេចផុតពីភាពស៊ាំរបស់មនុស្ស ។ 

ទន្ទឹមនោះ WHO បានជំរុញឲ្យអាជ្ញាធរសុខាភិបាលនៅទូទាំងពិភពលោក រាយការណ៍អំពីករណីនានាដែលពាក់ព័ន្ធនឹងវ៉ារ្យង់ដែលមានឈ្មោះថា B.1.617 បន្ទាប់ពីវ៉ារ្យង់នេះមិនធ្វើឲ្យវ៉ាក់សាំងមានប្រសិទ្ធភាពលើវាឡើយ ។

វ៉ារ្យ៉ង់នេះ ត្រូវបានគេជឿថា ជាហេតុផលមួយសម្រាប់ការកើនឡើងនៃការឆ្លងថ្មីៗ នៅក្នុងប្រទេសឥណ្ឌា ។ ចំនួនករណីឆ្លងថ្មីប្រចាំថ្ងៃ នៅក្នុងប្រទេសនេះ មានលើសពី ៣០ ម៉ឺននាក់ ខណៈចំនួនអ្នកស្លាប់ក្នុងមួយថ្ងៃៗមានដល់ ២,០០០ នាក់ឯណោះ ។

WHO បាននិយាយថា រហូតមកដល់ពេលនេះ វ៉ារ្យង់ឥណ្ឌា ត្រូវបានបញ្ជាក់នៅក្នុងប្រទេសយ៉ាងតិច ១៧ ផ្សេងទៀត រួមមាន ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងសិង្ហបុរី ជាដើម ។

បន្ថែមពីនេះ WHO ក៏បានកំណត់វ៉ារ្យ៉ង់នេះថាជា “វ៉ារ្យ៉ង់ត្រូវយកចិត្តទុកដាក់” នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ។

វ៉ារ្យ៉ង់នេះមានការវិវត្តលក្ខណៈចំនួន ៣ ដែលអាចបង្កើនការចម្លងរបស់វីរុស និងកាត់បន្ថយការងាររបស់អង់ទីគ័រប្រឆាំងនឹងវា ។

ស្របពេលជាមួយគ្នានេះ របាយការណ៍បាននិយាយថា ការវិភាគនៃករណីនៅក្នុងប្រទេសឥណ្ឌា បានបង្ហាញថា វ៉ារ្យ៉ង់នេះកំពុងមានការកើនឡើងយ៉ាងឆាប់រហ័សនៃការឆ្លង ។

ដោយសំដៅទៅលើការកើនឡើង ករណីឆ្លងនៅក្នុងប្រទេសឥណ្ឌា WHO បាននិយាយថា វាប្រហែលជាមានការលំបាក ក្នុងការអនុវត្តវិធានការប្រឆាំងនឹងមេរោគ នៅពេលដែលព្រឹត្តិការណ៍សាសនាធំៗ  កំពុងត្រូវបានធ្វើឡើងនៅក្នុងប្រទេស ៕

ប្រភព ៖ NHK