Alynana Media Cambodia
Icon Collap
clinic narit

កុមារនៅអាស៊ីអាគ្នេយ៍ ជិត៦លាននាក់ បានរងផលប៉ះពាល់ដោយគ្រោះមហន្តរាយ Yagi

Media LNN | Sep 19, 2024
កុមារនៅអាស៊ីអាគ្នេយ៍ ជិត៦លាននាក់ បានរងផលប៉ះពាល់ដោយគ្រោះមហន្តរាយ Yagi
Clinic narith

អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃពុធទី១៨ កញ្ញា ថា គ្រោះទឹកជំនន់ និងបំណាក់ដីដែលបង្កឡើងដោយព្យុះទីហ្វុង Yagi បានប៉ះពាល់ដល់កុមារជិត ៦ លាននាក់នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ខណៈចំនួនអ្នកស្លាប់ដោយសារគ្រោះមហន្តរាយនេះនៅតែបន្តកើនឡើង។

ព្យុះទីហ្វុងYagiនាំមកនូវខ្យល់បោកបក់ខ្លាំងនិងភ្លៀងធ្លាក់យ៉ាងគំហុកទៅកាន់ប្រទេសវៀតណាម ថៃ ឡាវ និងមីយ៉ាន់ម៉ា នៅពេលព្យុះនេះវាយប្រហារពាសពេញតំបន់នេះកាលពីជិតពីរសប្តាហ៍មុន។

ប្រទេសថៃបានរាយការណ៍ពីការស្លាប់ចំនួនបីនាក់បន្ថែមទៀតកាលពីថ្ងៃពុធ ដោយបានរុញឱ្យចំនួនអ្នកស្លាប់ក្នុងព្រះរាជាណាចក្រមួយនេះកើនឡើងដល់ជាង៤០នាក់ ខណៈពេលនេះចំនួនអ្នកស្លាប់សរុបជាង៦០០ នាក់ត្រូវបានបញ្ជាក់នៅទូទាំងតំបន់។ វៀតណាម និងមីយ៉ាន់ម៉ាធ្ងន់ធ្ងរជាងគេ ហើយក៏មានអ្នកស្លាប់ច្រើនលើសគេដែរ ក្រោយព្យុះនេះវាយប្រហារនៅហ្វីលីពីននិងចិន។  

ទីភ្នាក់ងារកុមារ UNICEF របស់អង្គការសហប្រជាជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កុមារប្រមាណជិត៦លាននាក់ត្រូវបានរងផលប៉ះពាល់ដោយសារព្យុះYagi ទន្ទឹមនឹងការទទួលបានទឹកស្អាត ការអប់រំ ការថែទាំសុខភាព អាហារ និងទីជម្រកទាំងអស់ត្រូវបានសម្របសម្រួល។

លោក ជូន គូនូជី (June Kunugi) នាយកប្រចាំតំបន់របស់អង្គការUNICEF ប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បាននិយាយថា កុមារ និងគ្រួសារ ដែលងាយរងគ្រោះបំផុត កំពុងប្រឈមផលវិបាកដ៏ធ្ងន់ធ្ងរបំផុតនៃការបំផ្លិចបំផ្លាញដែលបន្សល់ទុកដោយព្យុះទីហ្វុង Yagiនេះ ។ 

អង្គការ UNICEF បាននិយាយថា នៅក្នុងប្រទេសវៀតណាម មនុស្សប្រហែល៣លាននាក់កំពុងប្រឈមហានិភ័យនៃជំងឺដោយសារតែកង្វះទឹកស្អាត និងអនាម័យ។    

មនុស្សជិត ៤០០.០០០នាក់ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេដោយទឹកជំនន់នៅ មីយ៉ាន់ម៉ា ដែលបង្កទុក្ខវេទនាដល់ប្រជាជនដែលកំពុងតស៊ូនឹងសង្រ្គាមជាងបីឆ្នាំរវាងយោធា និងក្រុមប្រដាប់អាវុធប្រឆាំងនឹងរបបគ្រប់គ្រងរបស់ខ្លួន៕