Alynana Media Cambodia
Icon Collap
clinic narit

ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងស្តីពីការព្យាករអាកាសធាតុលើកទី២ សម្រាប់ឆ្នាំ២០២២

Admin Alynana | Apr 20, 2022
ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងស្តីពីការព្យាករអាកាសធាតុលើកទី២ សម្រាប់ឆ្នាំ២០២២
Clinic narith
(ភ្នំពេញ)៖ បន្ទាប់ពីបានធ្វើការតាមដានការវិវត្តលើស្ថានភាពអាកាសធាតុជាបន្តបន្ទាប់ ជាលក្ខណៈសកល តំបន់ ក៏ដូចជាផ្ទៃក្នុងប្រទេស, ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងដល់សាធារណជនឱ្យបានជ្រាប អំពីការព្យាករអាកាសធាតុលើកទី២ សម្រាប់ឆ្នាំ២០២២ ដូចខាងក្រោមរួមមាន៖

ទី១៖ បាតុភូតសកល ផ្អែកតាមការជូនដំណឹងជាសកល ស្តីពីស្ថានភាពសីតុណ្ហភាព លើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិក បានបង្ហាញឱ្យឃើញថា ក្នុងឆ្នាំ២០២២នេះ ប្រទេសកម្ពុជា ចាប់ពីខែឧសភា រហូតដល់ខែកក្កដា ទទួលរងនូវឥទ្ធិពលពីបាតុភូត (Neutral) ដែលជាបាតុភូតអន្តរកាលចន្លោះរវាងបាតុភូត El Nino (ក្តៅ) និង La Nina (ត្រជាក់) មាន ៦០% និងបាតុភូត La Nina មាន ៤០%។ ចាប់ពីខែកញ្ញា រហូតដល់ខែធ្នូ ទទួលរងឥទ្ធិពលពីបាតុភូត Neutral មាន ៦០% បាតុភូត La Nina មាន ៣០% និងបាតុភូត El Nino មាន ១០%។

ទី២៖ រដូវវស្សាឆ្នាំ២០២២

ដើមរដូវវស្សា៖ រដូវវស្សាឆ្នាំ២០២២ នឹងចូលមកដល់នៅសប្តាហ៍ទី១ នៃខែឧសភា ជាមួយនឹងបរិមាណទឹកភ្លៀងពីមធ្យមទៅច្រើន នឹងអាចខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ និងរបាយទឹកភ្លៀងធ្លាក់រាយប៉ាយបានល្អ។ នៅដើមរដូវវស្សានេះ នឹងអាចមានភ្លៀងលាយឡំផ្គរ រន្ទះ និងខ្យល់គួចរយៈពេលខ្លី (Squall) កើតមានច្រើន។

ពាក់កណ្តាលរដូវវស្សា៖ ចាប់ពីខែសីហា ដល់ខែតុលា ភ្លៀងនឹងអាចធ្លាក់រាយប៉ាយបានល្អលើផ្ទៃប្រទេសជាមួយនឹងបរិមាណទឹកភ្លៀងពីបង្គួរទៅច្រើននឹងអាចខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។ នៅពាក់កណ្តាលរដូវវស្សានេះនឹងអាចមានភ្លៀងលាយឡំផ្គរ រន្ទះ និងបណ្តុំខ្យល់គួច (Trump Wind or Whirl Wind) បន្តកើតមានច្រើនក្នុងនោះនឹងអាចបណ្តាលឱ្យបណ្តារាជធានី-ខេត្តមួយចំនួន ដែលមានភូមិសាស្រ្តជាប់ក្បែរនឹងតំបន់ភ្នំ និងទីទំនាបជាប់ផ្លូវទឹកប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង។

ចុងរដូវវស្សា៖ រដូវវស្សា អាចនឹងបញ្ចប់នៅក្នុងសប្តាហ៍ទី៤ នៃខែវិច្ឆិកា ជាមួយនឹងបរិមាណទឹកភ្លៀងពីមធ្យមទៅបង្គួរ។ នៅចុងរដូវវស្សានេះ អាចមានភ្លៀងលាយឡំផ្គរ រន្ទះ និងខ្យល់កន្រ្តាក់មធ្យម។

ទី៣៖ កូនរដូវប្រាំង នៅក្នុងរដូវវស្សាឆ្នាំ២០២២នេះ អាចនឹងមិនកើតមានកូនរដូវប្រាំងនោះទេ ប៉ុន្តែបរិមាណទឹកភ្លៀងអាចមានសភាពថមថយខ្លះ (អំឡុងចុងខែកក្កដា ឬដើមខែសីហា) តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ។

ទី៤៖ ស្ថានភាពព្យុះ នៅក្នុងឆ្នាំ២០២២នេះ ចំនួនព្យុះអាចនឹងកើតឡើងក្នុងរង្វង់ពី ២៦-២៨ ព្យុះ នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក នឹងអាចមានមួយចំនួនទៀតកើតឡើងផ្ទាល់នៅក្នុងសមុទ្រចិនខាងត្បូង៕278958838_298206695825012_2473066343089941279_n278867659_298206745825007_7898027548341225178_n