Alynana Media Cambodia
Icon Collap
clinic narit

ក្រុមអ្នកវិទ្យសាស្រ្តបានបង្ហាញនូវការរកឃើញថ្មីមួយពាក់ព័ន្ធនិងរបៀបនៃការចម្លងរបស់វីរុសCovid-19 ដែលអ្នកឆ្លងមិនដឹងខ្លួន

Apr 01, 2020
ក្រុមអ្នកវិទ្យសាស្រ្តបានបង្ហាញនូវការរកឃើញថ្មីមួយពាក់ព័ន្ធនិងរបៀបនៃការចម្លងរបស់វីរុសCovid-19 ដែលអ្នកឆ្លងមិនដឹងខ្លួន
Clinic narith

ក្រុមអ្នកវិទ្យសាស្រ្តបានបង្ហាញនូវការរកឃើញថ្មីមួយពាក់ព័ន្ធនិងរបៀបនៃការចម្លងរបស់វីរុសCovid-19នេះ។នៅសហរដ្ឋអាមេរិកមានមនុស្សប្រហែល២៥% ដែលបានផ្ទុក Covid-19 ប៉ុន្តែមិនចេញរោសញ្ញាដូចជាក្តៅខ្លួន ក្អក និងពិបាកដកដង្ហើមជាដើម នេះបើយោងតាមមជ្ឃមណ្ឌលប្រយុទ្ធប្រឆាំជំងឺឆ្លងរបស់សហរដ្ឋអាមេរិក។ការរកឃើញនេះក៏បានជួយពន្យល់ពីការឆ្លងរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុស Covid-19នៅក្នុងប្រទេសមួយនេះផងដែរ។

ចំណែកនៅក្នុងប្រទេសចិនវិញ មានបុរសម្នាក់ អាយុ២៦ឆ្នាំ រស់នៅតំបន់Guangdong បានមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអ្នកធ្វើដំណើរដែលមានផ្ទុក វីរុសCovid-19មកពីក្រុងWuhan ។គាត់បានឆ្លងវីរុសនេះ ប៉ុន្តែមិនមានចេញរោគសញ្ញាដូចជា ក្តៅខ្លួន ក្អកឬពិបាកដកដង្ហើមនោះទេ ។ អ្នកសិក្សាស្រាវជ្រាវអំពីវីរុស Covid-19នេះបានលើកទ្បើងថាករណីអ្នកផ្ទុកវីរុស Covid-19 ដែលមិនចេញរោគសញ្ញាដូចបុរសខាងលើ មិនមែនជារឿងលេងសើចនោះទេព្រោះអាចធ្វើឲ្យអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធឆ្លងវីរុសនេះបានដោយងាយស្រួល។

ទន្ទឹមពេលជាមួយគ្នានេះដែលមានមនុស្ស១៨% ដែលបានផ្ទុកវីរុស Covid-19នៅលើនាវាលកំសាន្ត The Diamond Princess ក៏មិនមានចេញរោគសញ្ញាគួរឲ្យចាប់អារម្មណ៍នោះទេនេះបើយោងតាមក្រុមអ្នកវិភាគ ។

ម្យ៉ាងវិញទៀត បើយោងតាមក្រុមការងារដែលធ្វើការពាក់ព័ន្ធនឹងវីរុស Covid-19 នៅទីក្រុងហុងកុងបានលើកទ្បើងថា មានពី ២០% ទៅ ៤០% នៃករណីឆ្លងនៅប្រទេសចិនកើតទ្បើងតាមរយះអ្នកផ្ទុកវីរុសដែលមិនទាន់ចេញរោគសញ្ញានៅទ្បើយ។ទោះបីជាយ៉ាងណាក៏ដោយ មន្រ្តីជំនាញនៃអង្គការសុខភាពពិភពលោកបានលើកទ្បើងថា

អត្រាឆ្លងនៃវីរុសCovid-19មានអត្រាខ្ពស់នៅពេលដែល អ្នកផ្ទុកវីរុសនេះ បានក្អក ឬកណ្តាស់និងការនិយាយទល់មុខគ្នាជាមួយអ្នកផ្ទុកវីរុសCovid-19 ជាដើម។

ដើម្បីជៀសវាងពីការឆ្លងនិងចម្លងនៃវីរុសCovid-19 នេះបងប្អូនប្រជាពលរដ្ឋខ្មែរគប្បីត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវ។