Alynana Media Cambodia
Icon Collap
clinic narit

ពិតជាគួរឲ្យខ្លាចពេលដែលការសិក្សាថ្មីបានបញ្ជាក់ថាមេរោគ Coronavirus ត្រូវបានរកឃើញនៅក្នុងខ្យល់រហូតដល់ ១៣ហ្វីតពីអ្នកជំងឺ

Sang Kim | Apr 12, 2020
ពិតជាគួរឲ្យខ្លាចពេលដែលការសិក្សាថ្មីបានបញ្ជាក់ថាមេរោគ Coronavirus ត្រូវបានរកឃើញនៅក្នុងខ្យល់រហូតដល់ ១៣ហ្វីតពីអ្នកជំងឺ
Clinic narith

ការសិក្សាថ្មីមួយដែលពិនិត្យលើសំណាកខ្យល់ពីបន្ទប់មន្ទីរពេទ្យដែលដាក់អ្នកជំងឺ COVID-19 បានរកឃើញថា វីរុសនេះអាចសាយភាយបានដល់ទៅ១៣ហ្វីត (បួនម៉ែត្រ) ពោលគឺមានគម្លាតលើសការណែនាំបច្ចុប្បន្នដល់ទៅពីរដងឯណោះដែលហេតុនេះហើយទើបមនុស្សត្រូវបានគេប្រាប់ថា គួរតែចៀសវាងការធ្វើដំណើរទៅកាន់ទីសាធារណៈ។
លទ្ធផលបឋមនៃការស៊ើបអង្កេតដោយក្រុមអ្នកស្រាវជ្រាវចិនត្រូវបានចេញផ្សាយកាលពីថ្ងៃសុក្រនៅក្នុង Emerging Infectious Diseases ដែលជាទិនានុប្បវត្តិរបស់មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិក (CDC)។
sd
ពួកគេបន្ថែមការជជែកវែកញែកដ៏ក្តៅគគុកអំពីរបៀបដែលជំងឺនេះត្រូវបានចម្លងដោយអ្នកវិទ្យាសាស្ត្រខ្លួនឯងបានព្រមានថា បរិមាណតិចតួចនៃវីរុសដែលពួកគេបានរកឃើញនៅចម្ងាយនេះគឺមិនឆ្លងទេ។
អ្នកស្រាវជ្រាវដែលដឹកនាំដោយក្រុមមួយនៅបណ្ឌិត្យសភាវិទ្យាសាស្ត្រវេជ្ជសាស្ត្រយោធាក្នុងទីក្រុងប៉េកាំងបានធ្វើតេស្តលើផ្ទៃនិងសំណាកខ្យល់ពីបន្ទប់សង្គ្រោះបន្ទាន់និងបន្ទប់ COVID-19 ទូទៅនៅឯមន្ទីរពេទ្យ Huoshenshan ក្នុងទីក្រុង Wuhan។ ពួកគេបានដាក់អ្នកជំងឺសរុបចំនួន២៤នាក់នៅចន្លោះថ្ងៃទី១៩ខែកុម្ភៈដល់ថ្ងៃទី២ខែមីនា។
ពួកគេបានរកឃើញថាវីរុសនេះបានប្រមូលផ្តុំខ្លាំងបំផុតនៅលើឥដ្ឋក្នុងបន្ទប់ប្រហែលជាដោយសារតែទំនាញនិងលំហូរខ្យល់ដែលបណ្តាលឲ្យដំណក់ទឹកវីរុសភាគច្រើនអណ្តែតទៅលើឥដ្ឋ។
កម្រិតខ្ពស់ក៏ត្រូវបានគេរកឃើញនៅលើផ្ទៃដែលគេប៉ះជាញឹកញាប់ផងដែរដូចជា Mouse កុំព្យួទ័រ, ធុងសំរាម ដេកជាប់គ្រែនិងដៃទ្វារ។
ក្រុមស្រាវជ្រាវបានសរសេរថា “លើសពីនេះទៅទៀត ពាក់កណ្តាលនៃសំណាកមកពីស្បែកជើងរបស់បុគ្គលិកពេទ្យ ICU ត្រូវបានធ្វើតេស្តវិជ្ជមាន។ ហេតុដូច្នេះហើយ ស្បែកជើងរបស់បុគ្គលិកពេទ្យអាចដើរតួជាអ្នកបញ្ជូនមេរោគនេះបាន”។
ក្រុមនេះក៏បានមើលទៅលើអ្វីដែលគេហៅថា “ដំណក់តូចៗនៃអង្គធាតុរាវដែលក្លាយជាឧស្ម័នក្រោមសំពាធ” ផងដែរនៅពេលដំណក់ទឹកនៃវីរុសមានសភាពល្អ ពួកគេនឹងនៅនឹងថ្កល់ហើយនៅតែស្ថិតក្នុងខ្យល់រយៈពេលច្រើនម៉ោងមិនដូចការក្អកឬកណ្តាស់ទេដែលដំណក់ទឹកនឹងធ្លាក់ទៅលើដីក្នុងរយៈពេលប៉ុន្មានវិនាទី៕