Alynana Media Cambodia
Icon Collap
clinic narit

សូមចូលរួមកាត់ផ្តាច់ការចម្លងវីរុសកូវីដ១៩ ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀត ឫទៅក្នុងសហគមន៌របស់ខ្លួន ៖

Mar 22, 2020
សូមចូលរួមកាត់ផ្តាច់ការចម្លងវីរុសកូវីដ១៩ ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀត ឫទៅក្នុងសហគមន៌របស់ខ្លួន ៖
Clinic narith

សុំបងប្អូនប្រជាពលរដ្ឋទាំងអស់  ផ្តល់ទំនុកចិត្តលេីក្រុមគ្រូពេទ្យ នៅថ្នាក់ជាតិ  និងក្រោមជាតិ   ដែលកំពុងតែសកម្មក្នុងការស្វែងរកអ្នកប៉ះពាល់ផ្ទាល់ឫប្រយោល  និងសូមឲ្យមានការចូលរួមសហការស្ម័គ្រចិត្តបង្ហាញខ្លួន  ប្រសិនបេីបានដឹងថាលោកអ្នកធ្លាប់បានប៉ះពាល់ជាមួយអ្នកវិជ្ជមានវីរុសកូវីដ១៩  ដេីម្បីពិនិត្យសុខភាពលោកអ្នក  ប្រសិនបេីអ្នកប៉ះពាល់ផ្ទាល់មិនមានបញ្ហាទេ  អ្នកប៉ះពាល់ប្រយោលដែលរកឃេីញនឹងចាត់ចែងឲ្យមានការតាមដានបន្ត ដោយខ្លួនឯងក្នុង រយ:ពេល ១៤ ថ្ងៃ។  អ្វីដែលជាការរកឃេីញមកដល់ពេលនេះគឺ  មានអ្នកវិជ្ជមាន វីរុសកូវីដ១៩  សរុបចំនួន ៥៣នាក់  (អ្នកជាសះស្បេីយ  ២នាក់  អ្នកឆ្លងផ្ទាល់បន្តមានតែ  ៣ករណី  (បុរសអាយុ៣៨ឆ្នាំនៅខេត្តសៀមរាប  និង ស្ត្រីជាភរិយា  ២នាក់)  ប៉ុណ្ណោះ)។ មិនទាន់មានការចម្លង  ឫរាតត្បាតក្នុងសហគមន៌នៅឡេីយ។ 

 

 នេះ  ជាចំណុចដែលបងប្អូនប្រជាពលរដ្ឋត្រូវតែខិតខំចូលរួមការពារទប់ស្កាត់  កុំឲ្យមានការចម្លងទៅក្នុងសហគមន៏  ជាកិច្ចការដែលយេីងទាំងអស់គ្នាត្រូវធ្វេីជាចាំបាច់។  ដូច្នេះ  ខ្ញុំសូមអំពាវនាវហេីយអំពាវនាវទៀត  ខ្ញុំសុំលេីកដៃសំពះដល់បងប្អូនជនរួមជាតិយេីងទាំងអស់  សូមលោកអ្នកមេត្តាយល់លេីចំណុចនេះជាចាំបាច់នៅក្នុងកាល:ទេស:នេះ  ហេីយសូមកុំឲ្យមានការរេីសអេីងឲ្យសោះ  មិនមានអ្នកណាម្នាក់ចង់ឈឺ  ឫចង់នាំជំងឺមកនោះឡេីយ ។  តែអ្វីដែលសំខាន់ នោះ ត្រូវតែរួបរួមគ្នាកាត់ផ្តាច់ឲ្យបាន នូវការចម្លងពីបុគ្គលដែលមានវីរុសកូវីដ១៩  ទៅបុគ្គលផ្សេងទៀត  ជាពិសេសអ្នកដែលនៅជិតស្និទ្ធ  ឫក្រុមគ្រួសារ  មិត្តភ័ក្រ្តគាត់ជាដេីម។  ចូលរួមទាំងអស់គ្នា  ការពារការចម្លងកូវីដ១៩  ទេីបយេីងអាចមានជ័យជនះ។  សូមជូនពរសុខភាពល្អ  មិនមានការចម្លងវីរុសកូវីដ១៩នេះ  ទាំងអស់គ្នា។  

 

សូមអរគុណ

វេជ្ជបណ្ឌិត  ឱ  វណ្ណឌីន

រដ្ឋលេខាធិការ  និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា