សុំបងប្អូនប្រជាពលរដ្ឋទាំងអស់ ផ្តល់ទំនុកចិត្តលេីក្រុមគ្រូពេទ្យ នៅថ្នាក់ជាតិ និងក្រោមជាតិ ដែលកំពុងតែសកម្មក្នុងការស្វែងរកអ្នកប៉ះពាល់ផ្ទាល់ឫប្រយោល និងសូមឲ្យមានការចូលរួមសហការស្ម័គ្រចិត្តបង្ហាញខ្លួន ប្រសិនបេីបានដឹងថាលោកអ្នកធ្លាប់បានប៉ះពាល់ជាមួយអ្នកវិជ្ជមានវីរុសកូវីដ១៩ ដេីម្បីពិនិត្យសុខភាពលោកអ្នក ប្រសិនបេីអ្នកប៉ះពាល់ផ្ទាល់មិនមានបញ្ហាទេ អ្នកប៉ះពាល់ប្រយោលដែលរកឃេីញនឹងចាត់ចែងឲ្យមានការតាមដានបន្ត ដោយខ្លួនឯងក្នុង រយ:ពេល ១៤ ថ្ងៃ។ អ្វីដែលជាការរកឃេីញមកដល់ពេលនេះគឺ មានអ្នកវិជ្ជមាន វីរុសកូវីដ១៩ សរុបចំនួន ៥៣នាក់ (អ្នកជាសះស្បេីយ ២នាក់ អ្នកឆ្លងផ្ទាល់បន្តមានតែ ៣ករណី (បុរសអាយុ៣៨ឆ្នាំនៅខេត្តសៀមរាប និង ស្ត្រីជាភរិយា ២នាក់) ប៉ុណ្ណោះ)។ មិនទាន់មានការចម្លង ឫរាតត្បាតក្នុងសហគមន៌នៅឡេីយ។
នេះ ជាចំណុចដែលបងប្អូនប្រជាពលរដ្ឋត្រូវតែខិតខំចូលរួមការពារទប់ស្កាត់ កុំឲ្យមានការចម្លងទៅក្នុងសហគមន៏ ជាកិច្ចការដែលយេីងទាំងអស់គ្នាត្រូវធ្វេីជាចាំបាច់។ ដូច្នេះ ខ្ញុំសូមអំពាវនាវហេីយអំពាវនាវទៀត ខ្ញុំសុំលេីកដៃសំពះដល់បងប្អូនជនរួមជាតិយេីងទាំងអស់ សូមលោកអ្នកមេត្តាយល់លេីចំណុចនេះជាចាំបាច់នៅក្នុងកាល:ទេស:នេះ ហេីយសូមកុំឲ្យមានការរេីសអេីងឲ្យសោះ មិនមានអ្នកណាម្នាក់ចង់ឈឺ ឫចង់នាំជំងឺមកនោះឡេីយ ។ តែអ្វីដែលសំខាន់ នោះ ត្រូវតែរួបរួមគ្នាកាត់ផ្តាច់ឲ្យបាន នូវការចម្លងពីបុគ្គលដែលមានវីរុសកូវីដ១៩ ទៅបុគ្គលផ្សេងទៀត ជាពិសេសអ្នកដែលនៅជិតស្និទ្ធ ឫក្រុមគ្រួសារ មិត្តភ័ក្រ្តគាត់ជាដេីម។ ចូលរួមទាំងអស់គ្នា ការពារការចម្លងកូវីដ១៩ ទេីបយេីងអាចមានជ័យជនះ។ សូមជូនពរសុខភាពល្អ មិនមានការចម្លងវីរុសកូវីដ១៩នេះ ទាំងអស់គ្នា។
សូមអរគុណ
វេជ្ជបណ្ឌិត ឱ វណ្ណឌីន
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា