Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ប្រជាការពារខណ្ឌបឹងកេងកង បានលើកដៃសំពះ ក្រុមអ្នកតវ៉ាកុំអោយបិទផ្លូវសាធារណៈ ដោយធ្វើអោយប៉ះពាល់ដល់អ្នកធ្វើដំណើរ

Sang Kim | May 11, 2020
ប្រជាការពារខណ្ឌបឹងកេងកង បានលើកដៃសំពះ ក្រុមអ្នកតវ៉ាកុំអោយបិទផ្លូវសាធារណៈ ដោយធ្វើអោយប៉ះពាល់ដល់អ្នកធ្វើដំណើរ
Clinic narith

ភ្នំពេញ៖ប្រជាការពារខណ្ឌបឹងកេងកង នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ នេះ បានលើកដៃសំពះ ក្រុមអ្នកតវ៉ាកុំអោយបិទផ្លូវសាធារណៈ ដោយធ្វើអោយប៉ះពាល់ដល់អ្នកធ្វើដំណើរ ។

បុគ្គលិកអតីតសណ្ឋាគារផ្កាយ៥ The Great Duke ជាច្រើន បានផ្ទុះការតវ៉ា នៅមុខសណ្ឋាគារ ដោយធ្វើការបិទផ្លូវម៉ៅសេទុងផងដែរ ដើម្បីទាមទារអោយម្ចាស់សណ្ឋាគារ ដោះស្រាយសំណងជូនពួកគាត់តាមច្បាប់ការងារ ដែលមានរយៈពេលជាង៥ខែមកហើយ ពុំទាន់មានលទ្ធផល ។

សូមជម្រាបថា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ ក្រុមប្រឹក្សាអាជ្ញាកណ្តាល នៃក្រសួងការងារ បានចេញសេចក្តីបង្គាប់ អោយម្ចាស់សណ្ឋាគារទូទាត់សំណងដល់កម្មករ៣ចំណុច ។

ទី១ ទូទាត់ប្រាក់បំណាច់អតីតភាពការងារមុនឆ្នាំ២០១៩ ដោយប្រាក់ឈ្នួលគោល បូកប្រាក់បន្ទាប់បន្សំ ។ ទី២ ប្រាក់ជួសឲ្យការជូនដំណឹង និង ទី៣ ប្រាក់ជួសឲ្យការឈប់សម្រាកប្រចាំឆ្នាំ ដែលនៅសេសសល់។

សណ្ឋាគារផ្កាយ៥ ដែលមានវ័យចំណាស់ ដែលជាអតីតសណ្ឋាគារ Inter-Continental Hotel ក្រោយមកប្តូរឈ្មោះទៅជា The Great Duke Phnom Penh នៅដើមឆ្នាំ២០១៨ បានប្រកាសបិទទ្វារឈប់ដំណើរការចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ។ សណ្ឋាគារមួយនេះបើកនៅឆ្នាំ១៩៩៦ ជាកេរ្តិ៍តំណែលរបស់មហាសេដ្ឋី ថេង ប៊ុនម៉ា ៕45661985-FBA9-4DBE-A061-AF8773312E5BEFA8DA41-F317-42D1-8B95-74E0DDC1D446A4803CB6-E8A9-4DFC-B906-FA8C6540A345E8D271C2-A8D2-44D0-8446-0D66B82FBAAB3CAACFE3-B7B1-4076-BA30-8C8D610A41BA

CDC48239-4972-4513-B980-9DCA74A29EAF
84D6D4C6-C40E-4F3C-8F7F-40E01D8B8B9A
2DEC5E37-D90A-4F4A-8C40-BCEB114ACAF1
9184A609-EA70-49E7-AE3A-7EA9F5519093