Alynana Media Cambodia
Icon Collap
clinic narit

ក្រសួងធនធានទឹក៖ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតមធ្យមទៅច្រើនក្នុងនោះក៏មានផ្នែកខ្លះនឹងអាចមានភ្លៀងធ្លាក់ខ្លាំង

Sang Kim | Jun 30, 2020
ក្រសួងធនធានទឹក៖ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតមធ្យមទៅច្រើនក្នុងនោះក៏មានផ្នែកខ្លះនឹងអាចមានភ្លៀងធ្លាក់ខ្លាំង
Clinic narith

ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹង នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០​នេះថា ចាប់ពីថ្ងៃទី០១  រហូតដល់ថ្ងៃទី ០៧ ខែកក្កដានេះ កម្ពុជានឹងទទួលរងនូវខ្យល់មូសុងនិរតីបក់ខ្លាំងជាមួយនឹងជ្រលងសម្ពាធទាប បង្កើនឥទ្ធិពលមកលើប្រទេសកម្ពុជា។ 

តាមការបញ្ជាក់របស់ក្រសួង ស្ថានភាពបែបនេះនឹងធ្វើឲ្យខេត្តនៅតំបន់វាលទំនាបកណ្តាល នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតមធ្យមទៅច្រើនក្នុងនោះក៏មានផ្នែកខ្លះនឹងអាចមានភ្លៀងធ្លាក់ខ្លាំង។ 

  • សីតុណ្ហភាពអប្បបរមា មានពី ២៦-២៧ អង្សា
  • សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ អង្សា

ចំពោះបណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសានវិញ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើន។ 

  • សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ អង្សា
  • សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ អង្សា

ឯបណ្តាខេត្តនៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ពីធម្យមទៅខ្លាំង។ នៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀងធ្លាក់ខ្លាំង និង​រលក់សមុទ្រធំៗនិងខ្ពស់។ 

  • សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ អង្សា
  • សីតុណ្ហភាពអតិបរមា​ មានពី ២៧-២៩ អង្សា

អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងក៏បានអំពាវនាវឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នលើបញ្ហាដូចជា បាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់ជាដើម ជាពិសេស បងប្អូនដែលជាអ្នកដំណើរទៅលេខកម្សាន្តនៅឯសមុទ្រនានា ដើម្បីបញ្ជៀសនូវគ្រោះថា្នក់ផ្សេងៗដែលអាចកើតមានជាយថាហេតុ៕ ព័ត៌មានលម្អិតសូមពិនិត្យសេចក្តីជូនដំណឹងរបស់ក្រសួងដូចខាងក្រោម៖E35FE7DE-E680-439C-9961-C7A57AB8CE69