ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹង នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះថា ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី ០៧ ខែកក្កដានេះ កម្ពុជានឹងទទួលរងនូវខ្យល់មូសុងនិរតីបក់ខ្លាំងជាមួយនឹងជ្រលងសម្ពាធទាប បង្កើនឥទ្ធិពលមកលើប្រទេសកម្ពុជា។
តាមការបញ្ជាក់របស់ក្រសួង ស្ថានភាពបែបនេះនឹងធ្វើឲ្យខេត្តនៅតំបន់វាលទំនាបកណ្តាល នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតមធ្យមទៅច្រើនក្នុងនោះក៏មានផ្នែកខ្លះនឹងអាចមានភ្លៀងធ្លាក់ខ្លាំង។
- សីតុណ្ហភាពអប្បបរមា មានពី ២៦-២៧ អង្សា
- សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ អង្សា
ចំពោះបណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសានវិញ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើន។
- សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ អង្សា
- សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ អង្សា
ឯបណ្តាខេត្តនៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ពីធម្យមទៅខ្លាំង។ នៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀងធ្លាក់ខ្លាំង និងរលក់សមុទ្រធំៗនិងខ្ពស់។
- សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ អង្សា
- សីតុណ្ហភាពអតិបរមា មានពី ២៧-២៩ អង្សា
អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងក៏បានអំពាវនាវឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នលើបញ្ហាដូចជា បាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់ជាដើម ជាពិសេស បងប្អូនដែលជាអ្នកដំណើរទៅលេខកម្សាន្តនៅឯសមុទ្រនានា ដើម្បីបញ្ជៀសនូវគ្រោះថា្នក់ផ្សេងៗដែលអាចកើតមានជាយថាហេតុ៕ ព័ត៌មានលម្អិតសូមពិនិត្យសេចក្តីជូនដំណឹងរបស់ក្រសួងដូចខាងក្រោម៖